មានមនុស្សជាង ៣៨ លាននាក់ឆ្លងជម្ងឺកូវីដ១៩នៅទូទាំងពិភពលោក

(VOVWORLD) - គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ១៣ ខែតុលា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាថាមានមនុស្សជាង ៣៨ លាននាក់ (៣៨.០២៩,២៤៩ នាក់) បានឆ្លងជំងឺកូវីដ១៩ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ១.០៨៥.០៩២ នាក់។ 
មានមនុស្សជាង ៣៨ លាននាក់ឆ្លងជម្ងឺកូវីដ១៩នៅទូទាំងពិភពលោក - ảnh 1 ទីក្រុងម៉ូស្គូដែលជារដ្ឋធានីនៃសហព័ន្ធរុស្ស៊ីបច្ចុប្បន្នកំពុងប្រឈមនឹងរលកឆ្លងជំងឺកូវីដ១៩ ទី ២ ។ (រូបថត៖ Reuters)

យោងតាមទិន្នន័យស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ១៣ ខែតុលា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាថាមានមនុស្សជាង ៣៨ លាននាក់ (៣៨.០២៩,២៤៩ នាក់) បានឆ្លងជំងឺកូវីដ១៩ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ១.០៨៥.០៩២ នាក់។

សហរដ្ឋអាមេរិកនៅតែបន្តជាប្រទេសដែលរងគ្រោះដ៏ធ្ងន់ធ្ងរបំផុតដោយមានអ្នកឆ្លងជំងឺចំនួន ៨.០៣៧.៧៥៧ នាក់ និងអ្នកស្លាប់ចំនួន ២២០.០១១ នាក់។ បើនិយាយពីចំនួនអ្នកស្លាប់នៅពីក្រោយសហរដ្ឋអាមេរិក គឺមានប្រទេសប្រេស៊ីលដែលមានចំនួន អ្នកស្លាប់ចំនួន ១៥០.៧០៩ នាក់ក្នុងចំណោមអ្នកឆ្លងជំងឺជាង ៥.១ លាននាក់ បន្ទាប់មកគឺប្រទេសឥណ្ឌា ម៉ិចស៊ិច និងចក្រភពអង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ