មានមនុស្សជាង ៩០ នាក់ត្រូវបានស្លាប់និងរងរបួសដោយសារការបំផ្ទុះគ្រាប់បែកនៅទីក្រុង Kabul ប្រទេសអាហ្គានីស្ថាន

(VOVWORLD) - មជ្ឈដ្ឋានមន្តី្រអាហ្គានីស្ថានបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស ៤ នាក់ត្រូវបានស្លាប់និងរងរបួសចំនួន ៩០ នាក់ក្នុងការបំផ្ទុះគ្រាប់បែករថយន្តនៅជិតតតំបន់ការទូតភាគខាងកើតនៃទីក្រុង KaBul ប្រទេសអាហ្គានីស្ថាន នាថ្ងៃទី១៤ខែមករា ។
មានមនុស្សជាង ៩០ នាក់ត្រូវបានស្លាប់និងរងរបួសដោយសារការបំផ្ទុះគ្រាប់បែកនៅទីក្រុង Kabul ប្រទេសអាហ្គានីស្ថាន - ảnh 1 ជនរងគ្រោះជាកុមារនៅក្នុងករណីបំផ្ទុះគ្រាប់បែកដោយរថយន្តនៅនៅផ្លូវ Jalalabad ភាគខាងកើតទីក្រុង Kabul ប្រទេសអាហ្គានីស្ថាន

មន្ត្រីម្នាក់ដែលទទួលបន្ទុកសន្តិសុខនៃរដ្ឋាភិបាលអាហ្គានីស្ថានបានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងនៅផ្លូវ Jalalabad ភាគខាងកើតទីក្រុង Kabul ដែលជាទីកន្លែងមានទីស្នាក់ការក្រុមហ៊ុននិងអង្គការអន្តរជាតិច្រើន។ មានរថយន្តផ្ទុកគ្រឿងផ្ទុះយ៉ាងច្រើនបានបំផ្ទុះហើយនាបច្ចុប្បន្នជំវិញនៅនឹងកន្លែងកើតហេតុត្រូវបានហ៊ុំព័ទ្ធដើម្បីបម្រើការជួយសង្គ្រោះនិងស្វែងរកជនល្មើសដែលបានធ្វើការបំផ្ទុះគ្រប់បែកនេះ។ យោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្គានីស្ថាន លោក Najib Danish បានឲ្យដឹងថា ជនរងគ្រោះភាគច្រើនជាប្រជាជន      ស៊ីវីល ក្នុងនោះមានកុមារចំនួន២៣នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ