មានមនុស្សជិត ១២៤,៣ លាននាក់បានឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក
(VOVWORLD) - គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី២៣ ខែមីនា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១២៤,២៨ លានករណី ក្នុងនោះមានអ្នកស្លាប់ ២,៧៣ លាននាក់។
ប្រជាជនពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ នៅទីក្រុងប៉ារីសប្រទេសបារាំងនៅថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២១ (រូបថត៖ THX) |
យោងតាមទិន្នន័យរបស់គេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី២៣ ខែមីនា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១២៤,២៨ លានករណី ក្នុងនោះមានអ្នកស្លាប់ ២,៧៣ លាននាក់។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួនជាង ៤០៣,០០០ នាក់ ដែលក្នុងនោះប្រេស៊ីលមានចំនួនអ្នកឆ្លងថ្មីខ្ពស់បំផុតដោយមាន ៥៣,៣៨៦ ករណី បន្ទាប់មកគឺសហរដ្ឋអាមេរិក ឥណ្ឌា និងទួរគី ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានចំនួនករណីឆ្លងជំងឺកូវីដ-១៩ ច្រើនបំផុតនៅលើពិភពលោក ដោយមានមនុស្សឆ្លងជំងឺនេះចំនួន ៣០,៥៧ លាននាក់ បន្ទាប់មកគឺប្រទេសប្រេស៊ីលនិងឥណ្ឌា៕