មានមនុស្សជិត ៨២,៣ លាននាក់ឆ្លងជំងឺ Covid-19 នៅទូទាំងពិភពលោក

(VOVWORLD) - យោងតាមទិន្នន័យរបស់គេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ៣០ ខែធ្នូ (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាមនុស្សជិត ៨២.៣ លាននាក់ (៨២,២៨៣.៥៧៦ នាក់) បានឆ្លងជំងឺកូវីដ១៩ ដែលក្នុងនោះមនុស្សជាង ១,៧៩ លាននាក់បានស្លាប់។
មានមនុស្សជិត ៨២,៣ លាននាក់ឆ្លងជំងឺ Covid-19 នៅទូទាំងពិភពលោក - ảnh 1lលោកស្រី Margaret Keenan អាយុ ៩០ ឆ្នាំត្រូវបានចាក់វ៉ាក់សាំង BioNTech-Pfizer COVID-19 លើកដំបូងនៅចក្រភពអង់គ្លេស។

នៅទ្វីបអឺរ៉ុបវិញ រដ្ឋមន្ត្រីសុខាភិបាលសហព័ន្ធអាល្លឺម៉ង់ លោក Jens Spahn បានឲ្យដឹថាប្រទេសនេះអាច មានវ៉ាក់សាំង COVID-១៩ គ្រប់គ្រាន់ដើម្បីចាក់ជូនឲ្យប្រជាជននៅរដូវក្តៅខាងមុខនេះ ប្រសិនបើវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងចំនួន ៣ ប្រភេទមកពីក្រុមហ៊ុនJohnson & Johnson , AstraZeneca ឬ CureVac ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ដោយសហភាពអឺរ៉ុប (EU) ។ នាបច្ចុប្បន្ន វ៉ាក់សាំងរបស់ក្រុមហ៊ុន BioNTech / Pfizer គឺជាវ៉ាក់សាំងបង្ការជំងឺ COVID-១៩ តែមួយគត់ដែលត្រូវបានផ្តល់អជ្ញាប័ណ្ណឲ្យប្រើប្រាស់នៅសហភាពអឺរ៉ុបតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ