មានមនុស្សបាត់បង់ជីវិតជាង ២០០នាក់ ក្នុងការលិចសាឡាងនៅប្រទេស Tanzania

(VOVWORLD) -   យោងសារព័ត៌មានរបស់ប្រទេស Tanzania នាថ្ងៃទី២២ខែកញ្ញា បាន ផ្សព្វផ្សាយថា មានមនុស្សបាត់បង់ជីវិតបានកើនឡើងដល់ ២០៧ នាក់ ក្នុងឧប្បត្តិវហេតុលិចសាឡាង MV Nyerere នៅប្រទេស Tanzania ដែលកើត ឡើងកាលពី ២ ថ្ងៃមុន។
មានមនុស្សបាត់បង់ជីវិតជាង ២០០នាក់ ក្នុងការលិចសាឡាងនៅប្រទេស Tanzania - ảnh 1 ទិដ្ឋភាពនៃការលិចសាឡាងនៅប្រទេស Tanzania


     
 រដ្ឋមន្ត្រីពលករ គមនាគមន៍ និងសារព័ត៌មាន  Tanzania លោក Isack Kamwelww បានឲ្យដឹងថាកម្លាំងសង្គ្រោះជួយសង្គ្រោះបន្ទាន់បានមនុស្សមួយចំនួននៅក្នុងសាឡាងដែលត្រូវបានលិចនោះដែរ ហើយមនុស្សដែលត្រូវបានជួយ សង្គ្រោះឡើងដល់ចំនួន ៤១ នាក់។ រដ្ឋាភិបាល  Tanzania កំពុងបន្តជួយសង្គ្រោះដោយប្រើប្រាស់ឧបករណ៍ទំនើបថ្មីៗនៅនឹងកន្លែងកើតហេតុផងដែរ។

        គួរបញ្ជាក់ផងដែថាប្រធានាធិបតី Tanzania លោក John Magufuli បានប្រកាសថាប្រទេសនេះនឹងកាន់ទុក្ខជាតិ ក្នុងរយៈពេល៤ថ្ងៃ ព្រមាទាំងបាន ឲ្យដឹងថារដ្ឋាភិបាលនឹងទទួលខុសត្រូវទូទាត់រាល់ការចំណាយរៀបចំបុណ្យសព សំរាប់ជនរងគ្រោះនៅក្នុងឧប្បត្តិវហេតុលិចសាឡាងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ