មានមនុស្សស្លាប់និងរងរបួសជាច្រើនក្នុងការរញ្ជួយដីនៅប្រទេសជប៉ុន

(VOVWORLD) -  យ៉ាងហោចណាស់មានមនុស្ស ៨ នាក់បានស្លាប់និង ១២០ នាក់ទៀត បានរងរបួសក្នុងការរញ្ជួយដី ៦,៧ រិចទ័រ ដែលបានកើត ឡើងកាលពីពេលព្រឹក ព្រលឹម ថ្ងៃទី ៦ ខែកញ្ញាដដែលបណ្តាលឲ្យការបាក់ស្រុតដីនៅខេត្ត Hokkaido ភាគខាងជើង នៃប្រទេសជប៉ុន ។ 
មានមនុស្សស្លាប់និងរងរបួសជាច្រើនក្នុងការរញ្ជួយដីនៅប្រទេសជប៉ុន - ảnh 1 មានមនុស្សស្លាប់និងរងរបួសជាច្រើនក្នុងការរញ្ជួយដីនៅប្រទេសជប៉ុន

បន្ទាប់ពីនោះ មានការរញ្ជួយដ៏ខ្លាំងមួយទៀត មានកំរិត ៥.៣ រ៉ិចទ័រ ក៏បានរង្គោះរង្កើនៅតំបន់នេះដែរ ។ ទីភ្នាក់ងារ ឧតុនិយម ជប៉ុនបានព្រមានថាមានការរញ្ជួយដីស្រដៀងគ្នាទៀតនឹងបន្តកើតឡើងនៅក្នុង តំបន់នេះក្នុងរយៈពេលមួយសប្ដាហ៍នាខាងមុខ។

ការរញ្ជួយដីនេះបានបង្ខំឱ្យព្រលានយន្តហោះថ្មី Chitose ត្រូវបិទទ្វារក្នុងថ្ងៃទី ៦ ខែកញ្ញា ហើយប្រការនេះនឹងប៉ះពាល់ដល់ជើងហោះហើរទៅនិងមក ពីទីក្រុង តូក្យូនិងទីក្រុងដទៃទៀត។  នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo abe បានប្រកាសថារដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជម្នះពុះពារលើផលវិបាកនិងផ្តល់អាទិភាពលើការធានាអយុជីវិតសំរាប់ប្រជាជន។

រដ្ឋអំណាចមជ្ឈិមជប៉ុនបានឲ្យដឹងថាកងកម្លាំងស្វ័យការពារនឹងដាក់ពង្រាយ កម្លាំងចំនួន 25,000 នាក់ទៅកាន់ខេត្ត Hokkaido ដើម្បីជួយ សង្គ្រោះគ្រោះ ធម្មជាតិនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ