មានមនុស្សស្លាប់និងរបួសជាង ១៣០ នាក់ក្នុងការផ្ទុះរោងចក្រគីមីនៅចិន
(VOVWORLD) - សារព័ត៌មានចិន កាលពីថ្ងៃទី ២២ខែមីនា បានឱ្យដឹងថា ចំនួនមនុស្សស្លាប់និងរងរបួសក្នុងការផ្ទុះរោងចក្រជីនៅតំបន់ឧស្សាហកម្មគីមីមួយក្នុងទីក្រុង Yancheng ខេត្ត Jiangsu បានកើនឡើងយ៉ាងខ្លាំង ក្នុងនោះយ៉ាងហោចណាស់មានមនុស្សចំនួន ៤៤ នាក់ត្រូវបានស្លាប់និង ៩០ នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។
ការផ្ទុះរោងចក្រជីនៅតំបន់ឧស្សាហកម្មគីមីមួយក្នុងទីក្រុង Yancheng ខេត្ត Jiangsu |
ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោង ២ និង៥០ រសៀល នាទី ថ្ងៃទី២១ ខែមីនា នៅឯរោងចក្រជីក្នុងតំបន់ឧស្សាហកម្មគីមីដូចពោលខាងលើនេះ។ យោងតាមសារព័ត៌មានមូលដ្ឋានបានឲ្យដឹងថា ថារោងចក្រនេះត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងផងដែរ៕