មានមូលដ្ឋានចំនួន៣ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនកុមារអាយុពី៥ឆ្នាំដល់ក្រោម១២ឆ្នាំ

(VOVWORLD) - ដូច្នេះហើយ រហូតមកដល់ពេលនេះ មានមូលដ្ឋានចំនួន ៣ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុពី ៥ ឆ្នាំដល់ក្រោម ១២ ឆ្នាំ នោះគឺ៖ ខេត្ត Quang Ninh ទីក្រុងហូជីមិញ និងទីក្រុងហាណូយ។
មានមូលដ្ឋានចំនួន៣ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនកុមារអាយុពី៥ឆ្នាំដល់ក្រោម១២ឆ្នាំ - ảnh 1(រូបថត៖ VNA)

នាថ្ងៃទី ១៧ មេសា ផ្នែកសុខាភិបាលហាណូយបានដំណើរការចាក់វ៉ាក់សាំងជូនកុមារអាយុពី ៥ ឆ្នាំដល់ក្រោម ១២ ឆ្នាំ។ មុននោះ នាថ្ងៃទី ១៦ ខែមេសា ស្រុកដំបូងគេចំនួន៣ដែលបានអនុវត្តន៍ការចាក់វ៉ាក់សាំងគឺ ខ័ណ្ឌ Ha Dong, ស្រុក Phu Xuyen និងស្រុក Soc Son ។ ទីក្រុងហាណូយបានទទួលវ៉ាក់សាំង Moderna ចំនួន ៧២.៧០០ ដូសពីមន្ទីរពេទ្យអនាម័យនិងរោគរាតត្បាតមជ្ឈិម ដើម្បីចែកចាយដល់ស្រុក ខ័ណ្ឌ ឃុំ សង្កាត់ និងទីប្រជុំជនក្នុងតំបន់។ យោងតាមផែនការ ទីក្រុងហាណូយមានកុមារជាង១លាននាក់អាយុចន្លោះពី ៥ ទៅ ១២ឆ្នាំដែលអាចទទួលការចាក់វ៉ាក់សាំង។ ការចាក់វ៉ាក់សាំងនេះត្រូវបានរំពឹងថា នឹងប្រព្រឹត្តទៅក្នុងរយៈពេលប្រហែល ១០ ថ្ងៃ។

ក្នុងថ្ងៃទី ១៦ ខែមេសា ដែលជាថ្ងៃដំបូងនៃការរៀបចំចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនកុមារអាយុពី ៥ ឆ្នាំដល់ក្រោម ១២ ឆ្នាំនៅទីក្រុងហូជីមិញ មានសិស្សថ្នាក់ទី ៦ ប្រមាណ ៣ម៉ឺននាក់នៅតាមមណ្ឌលចាក់ថ្នាំចំនួន ១០០ កន្លែង បានទទួលការចាក់វ៉ាក់សាំងដូសទី១។ បន្ទាប់នោះ ទីក្រុងនឹងអនុវត្តន៍ការចាក់វ៉ាក់សាំងសម្រាប់សិស្សបឋមសិក្សាចាប់ពីថ្ងៃទី ១៨ ខែមេសា។

ដូច្នេះហើយ រហូតមកដល់ពេលនេះ មានមូលដ្ឋានចំនួន ៣ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុពី ៥ ឆ្នាំដល់ក្រោម ១២ ឆ្នាំ នោះគឺ៖ ខេត្ត Quang Ninh ទីក្រុងហូជីមិញ និងទីក្រុងហាណូយ។ ចាប់ពីថ្ងៃទី ១៨ ខែមេសា ខេត្ត ក្រុងដទៃទៀត នឹងដំណើរការចាក់វ៉ាក់សាំងជូនកុមារក្នុងចន្លោះវ័យអាយុនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ