មន្រ្តីការទូតចិននិងអាមេរិកធ្វើកិច្ចសន្ទនាតាមទូរស័ព្ទស្ដីពីជំងឺរាតត្បាត COVID-19
(VOVWORLD) - ភាគីទាំងពីរបានអះអាងជាថ្មីម្ដងទៀត ពីការប្តេជ្ញាចិត្តក្នុងការរុញថយក្រោយជំងឺរាតត្បាត COVID-19 ស្ដារវឌ្ឍនភាព និងធានាខឿនសុខាភិ បាលពិភពលោកឲ្យបានស្អាតស្អំ។
ប្រធានខុទ្ទកាល័យនៃគណកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តចិនលោក Yang Jiechi ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo (រូបថត៖ baoquocte.vn) |
នាថ្ងៃទី ១៥ ខែមេសា ប្រធានខុទ្ទកាល័យនៃគណកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តចិនលោក Yang Jiechi បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឆ្លើយតបនឹងជំងឺរាតត្បាត COVID-19។
នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានអះអាងជាថ្មីម្ដងទៀត ពីការ ប្តេជ្ញាចិត្តក្នុងការរុញថយក្រោយជំងឺរាតត្បាត COVID-19 ស្ដារវឌ្ឍនភាព និងធានាខឿនសុខាភិបាលពិភព លោកឲ្យបានស្អាតស្អំ។ លោក Yang Jiechi បានអះអាងថា ចិនត្រៀមខ្លួនជាស្រេចបន្តចែករំលែកព័ត៌មាននិងបទពិសោធន៍ស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងជំងឺ។ លោកបានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការនិងជំរុញការអភិវឌ្ឍទំនាក់ទំនងតាមទិសវិជ្ជមាន សមស្របនឹងផលប្រយោជ ន៍របស់ប្រទេសនីមួយៗ ក៏ដូចជាបំណងប្រាថ្នារបស់ពិភពលោកផងដែរ៕