មានវណ្ណកម្មចំនួន២៧០ចូលរួមមហោស្រពផ្សាយសម្លេងទូទាំងប្រទេសវៀតណាមលើកទី១១
(VOVworld)-មហោស្រពផ្សាយសម្លេងទូទាំងប្រ ទេសវៀតណាមលើកទី១១ នឹង ប្រ
ព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦មេសាឆ្នាំ២០១៤នៅទីក្រុង Da Lat ខេត្ត Lam Dong
(វៀតណាម)។ នេះជាសកម្មភាពមានអតន័យសំដៅអប់អរទិវារំដោះទីក្រុង Da Lat
(ថ្ងៃទី៣មេសា) រំដោះភាគខាងត្បូង (ថ្ងៃទី៣០មេសា) និងទិវាសាព័ត៌មាន បដិវត្តន៍
វៀតណាម (ថ្ងៃទី២១មិថុនា)។
|
លោក Vu Hai អគ្គនាយករង VOV ធ្វើអធិបតីសន្និសីទកាសែតឧទ្ទេសនាម
អំពីមហោស្រព ផ្សាយសម្លេងលើកទី១១ (រូបថតៈ vov.vn)
|
ក្នុងសន្និសិទ្ធកាសែតនាព្រឹកថ្ងៃទី១៧មេសានៅទីក្រុងហាណូយ លោក Vu Hai អគ្គនាយករងវិទ្យុសម្លេងវៀតណាម និងជាប្រធានគណៈចាត់តាំងមហោ ស្រពនេះឲ្យ
ដឹងថា៖ គណៈចាត់តាំងមហោស្រពផ្សាយសម្លេងឆ្នាំ២០១៤នេះទទួលបានវណ្ណកម្ម
ចំនួន ២៧១។ ហើយរហូតដល់ពេលនេះមានវណ្ណកម្មចំនួន១៨៩ត្រូវបានគណៈចាត់ តាំងជ្រើសរើសចូលវគ្គផ្តាច់ព្រ័ត្រ។លោក Vu Hai ឲ្យដឹងថែមទៀតថា៖
“មានប្រភេទប្រឡងចំនួន៥។ ទី១គឺបទយកការណ៍ រឿងនិទានផ្សាយសម្លេង
កម្មវិធីបូកសរុប កម្មវិធីផ្សាយសម្លេងបន្តផ្ទាល់និងបទសម្ភាស។ ដោយឡែក កម្មវិធី
ផ្សាយបន្តផ្ទាល់យើង ខ្ញុំនឹងអនុវត្តន៍នៅស្ថានីយ៍វិទ្យុផ្សាយសម្លេងនិងទូរទស្សន៍ខេត្ត
Lam Dong”៕