មនោសញ្ចេតនារបស់ជនវៀតណាមនៅបារាំងសំរាប់លោកប្រធានហូជីមិញ


មនោសញ្ចេតនារបស់ជនវៀតណាមនៅបារាំងសំរាប់លោកប្រធានហូជីមិញ - ảnh 1
រូបថតឆាយាល័ក្ខ របស់លោកប្រធានហូជីមិញ (Image: VOV)

(VOVworld) – មនុស្សជាច្រើនបានភ្ញាក់ខ្លួននិងយកចិត្តទុកដាក់ដល់រូបថតឆាយាល័ក្ខ
របស់លោកប្រធានហូជីមិញដែលបានឆេះមួយផ្នែកនិងត្រូវបានដាក់ដ៏មហោឡារឹកលើ
ទីកន្លែងសក្តារៈបូជាក្នុងពេលទៅទស្សនានៅទីស្នាក់ការនៃសមាគមជនវៀតណាមនៅ
បារាំងដែលស្ថិតនៅវិថី Petit Musc ទីក្រុងប៉ារីស។ ប្រភពដើមរបស់រូបថតនេះតភ្ជាប់
នឹងប្រវត្តិសាស្ត្រនៃទីស្នាក់ការរបស់សមាគមជនវៀតណាមនៅបារាំងនិងការតស៊ូលើ
តុចរចារនៃសន្និសីទទីក្រុងប៉ារីសស្តីអំពីការបញ្ចប់សង្គ្រាមស្តារសន្តិភាពឡើងវិញនៅ
វៀតណាម (១៩៦៨-១៩៧៣)។ អតីតអនុប្រធានសមាគមជនវៀតណាមនៅបារាំង
លោក Nguyen Thanh Tong បានឲ្យដឹងថា៖

“រូបថតរបស់លោកប្រធានហូជីមិញដែលត្រូវបានឆេះមានប្រវត្តិសាស្ត្ររបស់ខ្លួន។
បន្ទាប់ពីឆ្នាំ ១៩៧៥ ក្នុងពេលវៀតណាមទើបនឹងត្រូវបានរំដោះ ពួកប្រតិតិរិយាបាន
ទៅ បំផ្លិចបំផ្លាញសមាគមន៍ជនវៀតណាមនៅបារាំង។ ដោយសារ យើងខ្ញុំគឺជាអ្នក
គាំទ្រការតស៊ូ​ប្រឆាំងចក្រពត្តិអាមេរិក។ ពួកគេបានចង់ដុតរូបថតរបស់លោកប្រធាន
ហូជី មិញ ប៉ុន្តែ កម្មករមួយចំនួនបានដណ្តើមយកមកវិញ។ នេះគឺជាមេម៌រដ៏ជ្រាល
ជ្រៅ៕”

រូបថតរបស់លោកប្រធានហូជីមិញគឺជាកេរ្តិ៍តំណែលប្រវត្តិសាស្ត្រមួយដែលបាន
បង្ហាញ ដំណាក់កាលតស៊ូដ៏មហិមាររបស់សមាគមជនវៀតណាមនៅបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ