មនោសញ្ចេតនារបស់ប្រជាជន Hue ចំពោះលោកអ៊ុំហូ

(VOVWORLD) - ខេត្ត Thua Thien Hue ជាតំបន់ដែលរក្សាទុកការចងចាំអនុស្សាវរីយ៍ជាច្រើនស្ដីពីលោកប្រធានហូជីមិញក្នុងដំណាក់កាលដែលលោកប្រធានរួមជាមួយក្រុមគ្រួសាររស់នៅ រៀនសូត្រ ធ្វើការនិងចូលរួមសកម្មភាពស្នេហាជាតិនៅទីនេះ។ 
មនោសញ្ចេតនារបស់ប្រជាជន Hue ចំពោះលោកអ៊ុំហូ - ảnh 1លោកប្រធានហូជីមិញជានិច្ចកាលស្ថិតស្ថិរជានិរន្តក្នុងបេះដូងបណ្ដាជនជាតិនៅខេត្ត Thua Thien Hue (រូបថត៖ VOV)

អ្វីៗស្ដីពីលោកប្រធានហូជីមិញនិងគ្រួសារ ត្រូវបានប្រជាជននៅតំបន់អតីតរាជធានីថែរក្សាដូចបេតិ កភ័ណ្ឌដ៏ថ្លៃថ្លាមួយ។ លោកស្រី Kan Lich វីរៈនារីកម្លាំងប្រដាប់អាវុធ ជនជាតិ Pa Co ជាអ្នកដែលមានមោទនភាពជួបជាមួយលោកប្រធានហូជីមិញ៧លើក បានរំលឹកឡើងវិញថា៖

“ប្រសិនបើគ្មានលោកអ៊ុំហូគឺជនជាតិ Pa Co មិនអាចមានអ្វីៗដូចសព្វថ្ងៃនេះឡើយ។ ឥឡូវជនរួមជាតិយើងខ្ញុំ អ្នកណាក៏យកត្រកូលហូ ហើយកូនចៅក៏យកត្រកូលហូដូចគ្នាដែរ។ នៅក្នុងផ្ទះមានអាសនៈសក្ការៈបូជាលោកអ៊ុំ ហើយក្នុងទិវាកំណើតលោកអ៊ុំ ឬទិវាបុណ្យទាននានា យើងសុទ្ធតែអុជធូនទៀនបូជាលោកអ៊ុំផងដែរ។ យើងខ្ញុំថែមទាំងដំណាលរឿងរ៉ាវអោយកូនចៅដើម្បីខិតខំប្រឹងប្រែងសិក្សារៀនសូត្រតាមគំរូសីលធម៌របស់លោកអ៊ុំហូ ទៀតផង”។

ក្នុងអំឡុងពេលតស៊ូប្រយុទ្ធយ៉ាងកាចសាហាវនោះ រាល់ឯកសារ រូបភាពនិងវត្ថុអនុស្សាវរីយ៍របស់លោកអ៊ុំហូ គឺជាជំនឿជាក់ ជាការគាំទ្រលើកទឹកចិត្តខាងស្មារតីដ៏ធំធេងដើម្បីជួយអោយប្រជាជនជំនះពុះពារលើការលំបាកទាំងឡាយ។ ការថែរក្សាវត្ថុអនុស្សាវរីយ៍ស្ដីពីលោកអ៊ុំ គឺជាមនោសញ្ចេតនាដ៏ស្មោះសរបស់ប្រជាជនចំពោះលោកអ៊ុំ។ លោក Nguyen Luong Hot នៅសង្កាត់ Thuan Thanh ទីក្រុង Hue ជាអ្នកដែលបានសម្រាំងតែមជិត១ហ្មឺនស្ដីពីលោកអ៊ុំហូ បានអោយដឹងថា៖

“ការងារទាំងអស់របស់លោកអ៊ុំរួមទាំងការរស់នៅ ការតស៊ូ ការធ្វើពលកម្ម និងការរៀនសូត្ររបស់លោកអ៊ុំ សុទ្ធតែជាមេរៀនដ៏ថ្លៃថ្លាមិនត្រឹមតែចំពោះប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះមនុស្សលោកទាំងមូលទៀតផង។ អាស្រ័យដោយមានការគោរពសរសើរនិងស្រឡាញ់រាប់អានលោកអ៊ុំ ហេតុដូច្នេះហើយទើបខ្ញុំបានសម្រាំងតែមស្ដីពីលោកអ៊ុំ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ