មនោសញ្ចេតនារបស់ប្រជាជនខេត្ត Dien Bien ចំពោះនាយឧត្តមសេនីយ៌ Vo Nguyen Giap

(VOVworld)-ជិតមួយសប្តាហ៌នេះ ថ្ងៃណាក៏ដូចថ្ងៃណា ជនរួមជាតិនៃ​បណ្តាជនជាតិ
ខេត្ត Dien Bien ជាច្រើនកុះករបានអូជធូបរំលឹកវិញ្ញានក័្ខន្ធ​ដោយក្តីគោរពរាប់អាន
ចំពោះនាយឧត្តម Vo Nguyen Giap នៅទីស្នាក់ការ ស្នងការដ្ឋានយោធាខេត្ត និង
ទីបញ្ជាការយុទ្ធនាការ Dien Bien Phu នៅ Muong Phang ។ លោក Tao Văn Khứn ប្រធានសមាគមអតីតយុទ្ធជនខេត្ត Dien Bien ចែករំលែកថា៖ យើងខ្ញុំមានការឈឺ
ចាប់ពេលបាត់បង់ព្រឹទ្ធាចារ្យមួយ ដែលបានប្រៀនប្រដៅ យើងខ្ញុំក្លាយទៅជាកង
ទ័ពដែលត្រូវបានបក្សនិងប្រជាជនវៀតណាមលើកដំកើង ដូច សព្វថ្ងៃ។ យើងខ្ញុំនៅ
រងចាំជានិច្ចពាក្យណ្តាំរបស់នាយឧត្តមសេនីយ៌នៅពេល ជួបជាមួយអតីតយុទ្ធជន
យើងខ្ញុំពីឆ្នាំ២០០៤ ថាអតីតតែមិនចាស់ទេ​ អតីតយុទ្ធ ជនត្រូវប្រឹងប្រែងរួមកម្លាំង
ពលំកសាងស្រុកកំណើត។

មនោសញ្ចេតនារបស់ប្រជាជនខេត្ត Dien Bien ចំពោះនាយឧត្តមសេនីយ៌  Vo Nguyen Giap - ảnh 1
មនោសញ្ចេតនារបស់ប្រជាជនខេត្ត Dien Bien ចំពោះនាយឧត្តមសេនីយ៌ Vo Nguyen Giap


        នៅសារមន្ទីជ័យជំនះ Dien Bien Phu ក្នុងប៉ុន្មានថ្ងៃនេះ បានទទួលភ្ញៀវ និង
ប្រជាជននៃបណ្តាជនជាតិជាច្រើនកុះករ មកទស្សនាឡើងវិញវត្ថុ រួបភាព របស់
នាយឧត្តមសេនីយ៌ក្នុងយុទ្ធនាការនៅសម័យសង្គ្រាម ។ បងស្រី Lo thi Huong
នៅ ស្រុក Tuan Giao និយាយថា៖យើងខ្ញុំមានគោលបំណងមក អូជធូបគោរ
វិញ្ញានក័្ខន្ធនាយឧត្តមសេនីយ៌ផ្ទាល់ ប៉ុន្តែ ដោយសារនៅឆ្ងាយពេកមកមិនបាន។
ដើម្បីតបស្នងសង់ គុណចំពោះគុណបំណាច់របស់នាយឧត្តមសេនីយ៌ យើងខ្ញុំនឹង
សាមគ្គី រួមគ្នា កសាងស្រុក Dien Bien ឲ្យកាន់តែល្អប្រសើពី១ថ្ងៃទី១ថ្ងៃ។

 ដោយទទួលដំណឹង​​មរណភាពរបស់ នាយឧត្តមសេនីយ៍Vo Nguyen Giap ជនវៀត
ណាមនៅបរទេសជាច្រើនបានវិលត្រឡប់មកប្រទេសវិញដើម្បីមក គោរព វិញ្ញាណក្ខន្ធ​ នាយឧត្តមសេនីយ៍ ។លោក Le Quoc Viអគ្គលេខាសមាគមជនវៀតណាមនៅខែត្រ
U- bon –rat- cha -tha –niថៃបានចែករំលែកថា៖ជាជនវៀតណាម១នាក់ដែលបានកើត
និងពេញរូបពេញរាងនៅប្រទេសថៃ។ប៉ុន្តែកាលនៅកុមាភាពខ្ញុំត្រូវបានលោកតា លោក
យាយ ឪពុកម្តាយបាននិទានរឿងជាច្រើនស្តីពី នាយឧត្តមសេនីយ៍Vo Nguyen Giap  ។នាយឧត្តមសេនីយ៍ត្រូវបានស្គាល់ដល់ជាឧត្តមសេនីយ៍ឈ្លាសវៃ១រូបក្នុងចំណោមឧត្តម
សេនីយ៍ឈ្លាសវៃ១០រូបលើសកលលោក។ក្នុងប៉ុន្មានថ្ងៃកន្លងទៅសហគមន៍ជនវៀត
ណាមនៅប្រទេសថៃបានរៀ​ប​ចំសកម្មភាពគោរពដឹងគុណនាយឧត្តមសេនីយ៍Vo Nguyen
 Giap   ។លោក Le Quoc Viនិយាយដោយរំជួលចិត្តថា៖“  បន្ទាប់ពីទទួលដំណឹងមរណភាព
របស់អ៊ុំ Giap  ខ្ញុំមានអារម្មណ៍ញ៉ាប់ញ័រ យ៉ាងខ្លាំងក្លាមិនត្រឹមតែរូបខ្លួនប៉ុណ្ណោះទេថែមទាំង
ជនវៀតណាមនៅបរទេសជាពិសេជនវៀតណាមនៅខែត្រ U- bon –rat- cha -tha –ni សុទ្ឋតែ
សំដែងមនោសញ្ចេតនាសោកស្តាយយ៉ាងក្រៃលែង។“

ទោះបីជាមិន​បានជួប នាយឧត្តមសេនីយ៍ ក្តីប៉ុន្តែជីវិតនិងយុទ្ឋជ័យរបស់នាយឧត្តមសេនីយ៍
Vo Nguyen Giapបានដក់ជាប់ក្នុងអារម្មណ៍របស់លោកស្រី Pham Thi Bich Hanh ជាជន​វៀត
ណាម​នៅអាល្លឺម៉ងតា​មរយះមេរៀនប្រវត្តិសាស្រ្តនៅសាលារៀននិងការនិទានរបស់ឪពុក
ម្តាយ។លោកស្រី អោយដឹងថា៖“  ដោយទទួលដំណឹង​​មរណភាពរបស់ នាយឧត្តមសេនីយ៍​ខ្ញុំមានអារម្មណ៍ទុក្ខព្រួយណាស់។នេះជាការបាត់បង់ដ៍ធំ១សំរាប់ប្រទេសជាតិ ។ នាយឧត្តម
សេនីយ៍ទទួលបានការកោតសរសើរពីជនជាច្រើនលើសកលលោក។   “

ក្នុងថ្ងៃដំបូងនៃសម័យប្រជុំនាថ្ងៃទី១០តុលា​  រដ្ឋសភា វ៉េណេស៊ុយអេឡាបានពិភាក្សានិង
អនុម័តសេចក្តីសម្រេចចិត្តរំលឹកគុណនាយឧត្តមសេនីយ៍Vo Nguyen Giap។សេចក្តី
សម្រេចចិត្តនេះ​បានអះអាងថា៖រដ្ឋសភានិងប្រជាជនណេស៊ុយអេឡាសំដែងការកោត
សរសើរចំពោះនាយឧត្តមសេនីយ៍Vo Nguyen Giapព្រមទាំងផ្ញើសេចក្តីរំលែកទុក្ខដ៍ជ្រាល
ជ្រៅជាទីបំផុតដល់គ្រួសារនាយឧត្តមសេនីយ៍  បក្សកម្មុយនិស្តវៀតណាម  រដ្ឋាភិបាល​ 
កំលាំងប្រដាប់អាវុធនិងប្រជាជនវៀតណាមទាំងមូលនាព្រឹកថ្ងៃទី១២តុលានាយក
រដ្ឋមន្រ្តីឡាវលោក Thongxinh Thamavong​ដែលដឹកនាំគណះប្រតិភូរដ្ឋាភិបាលឡាវបាន
 មក​ដាក់កម្រងផ្កានិងអុជ​ធូបឧទ្ទិសដល់នាយឧត្តមសេនីយ៍Vo NguyenGiapនៅស្ថានទូត
វៀតណាមប្រចាំនៅឡាវ។ក្នុង ក្នុងសៀភៅកត់ត្រា កាន់ទុក្ខ   លោក Thongxinh Thama
vongបានសំដែងការសោកស្តាយដោយការចាកលោករបស់នាយឧត្តមសេនីយ៍Vo Nguyen Giapជាអ្នកដឹកនាំ១រូបដែលបានពូនជ្រុំអោយទំនាក់ទំនងមិត្តភាពសាមគ្គីភាពពិសេសនិង
កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឡាវវៀតណាម។

នាព្រឹកថ្ងៃទី១២តុលានាយករដ្ឋមន្រ្តី Algieria លោក Abdelmalek Sellalបាន មកគោរពវិញ្ញាណក្ខន្ធ​នាយឧត្តមសេនីយ៍Vo Nguyen Giapនៅស្ថានទូតវៀតណាមប្រចាំ Algieria។នាព្រឹកថ្ងៃទី១២តុលាស្ថានទូតវៀតណាមនៅប្រទេស​កម្ពុជាបានរៀបចំពិធីគោរព
វិញ្ញាណក្ខន្ធ​នាយឧត្តមសេនីយ៍Vo Nguyen Giap។នាព្រឹកថ្ងៃនេះដែរ​ស្ថានទូតវៀតណាម
ប្រចាំប៉េកាំង  អគ្គស្ថានកុងស៊ុងវៀតណាមនៅហុងកុង(ចិន)​បានបើកសៀភៅកត់ត្រាកាន់
ទុក្ខគោរពវិញ្ញាណក្ខន្ធ​នាយឧត្តមសេនីយ៍Vo Nguyen Giap។នៅក្រុង​វ៉ាស៊ីនតោនស្ថាន
ទូតវៀតណាមនៅអាមេរិកបានបើកទ្វារ ទទួល​ដំណាងរដ្ឋអំណាច​  រដ្ឋសភាអាមេរិក​
អង្គទូត​  ដំណាងអង្គការ​បុគ្គលរួមជាមួយនិស្សិត​និងជនរួមជាតិវៀតណាម មក​ចូលរួម​
រំលែក​ទុក្ខ។តាងនាមរដ្ឋាភិបាលអាមេរិកសហការីស្តីទីរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក
លោក Scott Marciell  បានមក គោរពវិញ្ញាណក្ខន្ធ​នាយឧត្តមសេនីយ៍Vo Nguyen Giap។នាថ្ងៃទី១០និងទី១១តុលាស្ថានទូតវៀតណាមប្រចាំនៅមិចស៊ីកូបានរៀបចំពិធីរំលឹក វិញ្ញាណក្ខន្ធ​នាយឧត្តមសេនីយ៍Vo Nguyen Giapបើកទ្វារទទួលដំណាងរដ្ឋអំណាច​រដ្ឋសភា​  អង្គទូតការទូតនសបណ្តាប្រទេស​  ស្ថាប័នដំណាងវៀតណាមនៅប្រទេសសាមីមក
វិញ្ញាណក្ខន្ធ​នាយឧត្តមសេនីយ៍Vo Nguyen Giap៕

ប្រតិកម្មទៅវិញ

ផ្សេងៗ