មនោសញ្ចេតនារបស់ប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong

(VOVWORLD) - ដោយទទួលដំណឹងថា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួល មរណភាព ប្រជាជនគ្រប់ជនជាតិនៅតំបន់ Tay Nguyen បានសម្តែងនូវសេចក្ដីក្រៀម ក្រំជាទីបំផុតចំពោះមេដឹកនាំមួយរូបដ៏ស្និទ្ធស្នាល និងស្រឡាញ់ប្រជាជន។ 
មនោសញ្ចេតនារបស់ប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជាមួយប្រជាជនភូមិ Thuong Dien ឃុំ Vinh Quang ស្រុក Vinh Bao ក្នុងឱកាសទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលទីក្រុង Hai Phong (ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៧)។ រូបថត៖ Tri Dung/TTXVN

លោក Y Dhun Hmok ព្រឹទ្ធាចារ្យភូមិ Dur ១ នៅតែចងចាំនូវកាយវិការយ៉ាងយកចិត្តទុកដាក់ របស់លោកអគ្គលេខាបក្ស នៅពេលដែលលោកធ្វើទស្សនកិច្ចនិងចូលរួមទិវាបុណ្យ សាមគ្គីបណ្ដាជនជាតិនៅឃុំ Dur Kmăl ស្រុក Krong Ana ខេត្ត Dak Lak កាលពីចុងឆ្នាំ ២០១៨៖

“លោកអុំបាននិយាយថា៖ បងប្អូនជនរួមជាតិត្រូវផ្តោតលើការធ្វើផលិតកម្មដើម្បីលើកកម្ពស់ជីវភាពរស់នៅ ហើយកុមារត្រូវបានទៅសាលារៀន នោះគឺជាក្តីប្រាថ្នារបស់លោកអុំ។ រហូតមកដល់ពេលនេះ ប្រជាជនមានអាហារហូបចុកគ្រប់គ្រាន់ហើយ កូនៗបានទៅសាលារៀនហើយ។ ភូមិឃុំត្រូវបានផ្លាស់ប្តូរហើយ។ ប្រជាជនក្នុងភូមិដឹងគុណច្រើនណាស់ចំពោះមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់លោកអុំចំពោះប្រជាជន”។
ក្នុងពេលជាមួយគ្នានោះ អាណិកជនវៀតណាមក្នុងប្រទេសអឺរ៉ុបជាច្រើនបាន សម្តែងការគោរព និងក្ដីក្រៀមក្រំ នៅពេលដែលប្រជាជាតិបានបាត់បង់បុគ្គល លក្ខណៈដ៏អស្ចារ្យមួយ។ លោកស្រី Phan Bich Thien ប្រធានសមាគមនារីវៀតណាម ប្រចាំប្រទេសហុងគ្រីបានសម្តែងថា៖
មនោសញ្ចេតនារបស់ប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong - ảnh 2លោកស្រី Phan Bich Thien ប្រធានសមាគមនារីវៀតណាម ប្រចាំប្រទេសហុងគ្រី។ រូបថត៖ VTV

“យើងខ្ញុំពិតជាសោកសៅណាស់ អាចនិយាយបានថា នេះគឺជាការបាត់បង់ដ៏ ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនវៀតណាម។ ព្រោះអ្វីៗដែលលោកអគ្គ លេខាបក្ស បានធ្វើ និងលះបង់សម្រាប់ប្រទេសជាតិ មានតម្លៃខ្លាំងណាស់ ហើយពិសេសបំផុតគឺថា លោកអគ្គលេខាបក្សគឺជាគំរូដ៏ភ្លឺ ស្វាងនៃសីលធម៌មនុស្ស ក្នុងនាមជាមេដឹកនាំ បក្ខជន និងពលរដ្ឋម្នាក់។ លោកអគ្គលេខាបក្ស Nguyen Phu Trong ជាមនុស្សម្នាក់ដ៏ជិតស្និទ្ធ បើកចំហរ យកចិត្តទុក ដាក់ដល់មនុស្សគ្រប់គ្នា ប៉ុន្តែទន្ទឹមនឹងនោះ គឺជាអ្នកដឹកនាំដ៏ឆ្នើមបំផុត ដែលមាន ទាំងទឹកចិត្តផង និងសមត្ថភាពផង”។

ក្នុងនាមជាអ្នកជំនាញដែលមានការស្រាវជ្រាវអស់រយៈជាច្រើនឆ្នាំអំពីប្រទេសវៀតណាម សាស្ត្រាចារ្យ Qing Hanping នាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនៃសាកលវិទ្យាល័យឧស្សាហកម្ម Zhejiang (ចិន) ជឿជាក់ថា ការដែលអគ្គលេខាបក្សកុម្មុនីស្តវៀតណាមលោក Nguyen Phu Trong ទទួលបានគ្រឿងឥស្សរិយយសមិត្តភាពនៅឆ្នាំ ២០២២ បានបង្ហាញយ៉ាងពេញលេញពីការរួមវិភាគទានដ៏ធំធេងរបស់លោក ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ចិន ព្រោះនេះជារង្វាន់ដ៏ខ្ពង់ខ្ពស់បំផុតរបស់រដ្ឋចិនសម្រាប់ឥស្សរជនបរទេស ៖

“អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong គឺជាមេដឹកនាំបរទេសមួយរូបក្នុងចំណោមមេដឹកនាំបរទេសតិចតួចដែលទទួលបានគ្រឿងឥស្សរិយយសមិត្តភាព។ នេះជាការទទួលស្គាល់ដ៏ខ្ពង់ខ្ពស់។ ចំពោះប្រជាជនចិន យើងវាយតម្លៃខ្ពស់ចំពោះលោកអគ្គលេខាបក្សកុម្មុនីស្តវៀតណាម Nguyen Phu Trong ហើយជឿជាក់ថា លោកគឺជាមេដឹកនាំដ៏សំខាន់របស់វៀតណាម ដែលបានដើរតួនាទីស្នូលក្នុងការជំរុញចំណង់មិត្តភាពយូរអង្វែងជាមួយចិន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ ” ។

ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មានជប៉ុនជាច្រើនបានចុះផ្សាយព័ត៌មានអំពីមរណភាពរបស់អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong ដោយសង្កត់ធ្ងន់ទៅលើការរួមវិភាគទានដ៏ធំធេងរបស់អគ្គលេខាបក្ស ក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតដល់ទំនាក់ទំនងមិត្តភាពវៀតណាម-ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ