មនុស្ស ដែលឆ្លងចូលទីក្រុងហូជីមិញបំពេញការងារ គឺត្រូវធ្វើចត្តាឡីស័កតាមការកំណត់
(VOVWORLD) - មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺរាតត្បាតទីក្រុងហូជីមិញទើបផ្ញើរឯកសារទៅកាន់មណ្ឌលសុខភាពថ្នាក់ស្រុក ស្ដីពីការតាមដាន និងធ្វើតេស្តចំពោះអ្នកជំងឺកូវីដ ១៩ ក្រោយពីចេញពីមន្ទីរពេទ្យ មនុស្សដែលកំពុងធ្វើចត្តាឡីស័ក និងមនុស្សក្រោយពីធ្វើចត្តាឡីស័ក ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។
រូបថត៖ VOV |
ដូច្នេះ សម្រាប់មនុស្ស ដែលបញ្ចប់ការធ្វើចត្តាឡីស័កហើយ ប្រសិនបើមានលទ្ធផលធ្វើតេស្តអវិជ្ជមាន មុនពេលបញ្ចប់ការធ្វើចត្តាឡីស័ក គឺត្រូវ តាមដានសុខភាពដោយខ្លួនឯងក្នុងរយៈពេល ១៤ ថ្ងៃ។ អ្នកជំងឺកូវីដ ១៩ ក្រោយពីចេញពីមន្ទីរពេទ្យត្រូវធ្វើចត្តឡីស័ករយៈពេល ១៤ ថ្ងៃទៀត ហើយត្រូវធ្វើតេស្ត 2 ដង។ ករណីជនបរទេសឆ្លងចូលប្រទេសវៀតណាម ដើម្បីធ្វើការក្នុងរយៈពេលខ្លី គឺត្រូវធ្វើចត្តឡីស័ក ប៉ុន្តែត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរតាមកាលវិភាគដែលបានប្រកាសផងដែរ៕