មនុស្ស ១៩នាក់​​រង​របួស​ក្នុង​ការបំផ្ទុះ​​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​​ប្រទេស​ថៃ

(VOVWORLD) -  យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និង ១៨ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត កាលពីថ្ងៃទី ៣០ ខែមិថុនា នៅមុខអគារស្នាក់នៅរបស់ប៉ូលិសស្រុក Bannang Sata ខេត្ត Dala ភាគខាងត្បូងប្រទេសថៃ។

ជនរងគ្រោះដែលបានស្លាប់ជាស្ត្រីម្នាក់ដែលមិនទាន់ស្គាល់អត្តសញ្ញាណ។ ក្នុងចំណោមអ្នករងរបួស១៨នាក់ មានមន្ត្រីប៉ូលិស ៨នាក់ និងប្រជាជនក្នុងស្រុកចំនួន ១០នាក់ ក្នុងនោះមានមនុស្ស៥នាក់រងរបួសធ្ងន់ ។

មនុស្ស ១៩នាក់​​រង​របួស​ក្នុង​ការបំផ្ទុះ​​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​​ប្រទេស​ថៃ - ảnh 1កន្លែងកើតហេតុនៃការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត ។ រូបថត៖ TheNation

ប៉ូលីសក្នុងតំបន់បានឲ្យដឹងថា នេះជាការបំផ្ទុះគ្រាប់បែកលើកទីមួយ ដែលបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសដែឡបានធ្វើឡើងដោយបណ្តាក្រុមឧទ្ទាមក្នុងតំបន់នេះ ចាប់តាំងពីដើមឆ្នាំ ២០២៤ មក។ កន្លែងកើតហេតុត្រូវបានបិទដោយមានការព្រួយបារម្ភអំពីការបំផ្ទុះគ្រាប់បែកជាច្រើនទៀតអាចកើតមានឡើង។ កងបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (ISOC) របស់ថៃក៏បានបង្កើនសន្តិសុខនៅតាមអគាររដ្ឋបាលទាំងអស់ក្នុងខេត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ