មនុស្ស ២ នាក់ទៀតឆ្លងកូវីដ ១៩ ហើយត្រូវបានធ្វើចត្តាឡីស័កភ្លាមៗនៅពេលចូលមកប្រទេស
(VOVWORLD) - អ្នកជំងឺ ១.២៦៩ នាក់បានជាសះស្បើយ ហើយ ៣៥ នាក់បានត្រូវស្លាប់។
ចាប់ពីម៉ោង ១៨:០០ ថ្ងៃទី ១៩ ខែធ្នូ ដល់ម៉ោង ១៨:០០ ថ្ងៃទី ២០ ធ្នូ វៀតណាមបានកត់ត្រាថា មានករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ២ នាក់ដែលសុទ្ធតែជាករណីនាំចូលហើយត្រូវដាក់នៅដាច់ដោយឡែកភ្លាមៗ។ ហេតុដូច្នេះ រហូតដល់រសៀលថ្ងៃទី ២០ ធ្នូនេះ ប្រទេសវៀតណាមបានកត់ត្រាចំនួនមនុស្សសរុបចំនួន ១.៤១៣ នាក់ដែលឆ្លងកូវីដ ១៩។ អ្នកជំងឺ ១.២៦៩ នាក់បានជាសះស្បើយ ហើយ ៣៥ នាក់បានត្រូវស្លាប់៕