មនុស្សចំនួន ១ ពាន់នាក់ត្រូវស្លាប់ដោយអំពើហឹង្សានៅអ៊ីរ៉ាក់ក្នុងខែកក្កដា
|
មនុស្សចំនួន ១ ពាន់ នាក់ ត្រូវស្លាប់ ដោយអំពើហឹង្សា នៅអ៊ីរ៉ាក់ ក្នុងខែកក្កដា។
(Image: Vietnamplus) |
(VOVworld) – តាមតូលេខស្ថិតិដែល អ.ស.ប. បានប្រកាស នាថ្ងៃទី ១ សីហា បាន
ឲ្យដឹងថា៖ មនុស្សចំនួន ១ ពាន់ នាក់ ត្រូវស្លាប់ ដោយអំពើហឹង្សា នៅអ៊ីរ៉ាក់ ក្នុង
ខែកក្កដា។នេះគឺជាចំនួនមនុស្សត្រូវស្លាប់ខ្ពស់បំផុតនៅប្រទេសនេះក្នុងរយៈពេល
៥ ឆ្នាំកន្លងមក។ តាមសេចក្តីប្រកាសរបស់ក្រុមបេសកម្ម ជួយឧប្ថម្ភនៃ អ.ស.ប.
ប្រចាំនៅអ៊ីរ៉ាក់ (UNAMI) ឲ្យដឹងថា៖ ទីក្រុង Baghdad គឺទីកន្លែង ដែលស្ថានភាព
អំពើហឹង្សាកើតមានឡើងដ៏ធ្ងន់ធ្ងរបំផុត។ ស្តីទីបេសកជនពិសេស នៃ អ.ស.ប. ប្រចាំ
នៅអ៊ីរ៉ាក់ លោក Gyorgy Busztin បន្តអំពាវនាវឲ្យអ្នកនយោបាយអ៊ីរ៉ាក់នានាអនុវត្ត
វិធានការសំដៅបញ្ឈប់ស្ថានភាពអំពើហឹង្សាដ៏បង្ហូរឈាមនៅទីនេះ។ ភាពតាន
តឹងបានកើនឡើងរវាងសមាគមជនឥស្លាម Sunny និងជនឥស្លាម Shiite បន្ទាប់ពី
ជនឥស្លាម Sunny បានធ្វើ បាតុកម្មប្រឆាំងជំទាស់រដ្ឋាភិបាលដឹកនាំដោយជន Shiite
នាខែ ធ្នូ ឆ្នាំ ២០១២៕