មនុស្សចំនួន ១១ ក្រុមទទួលបានការផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំង Covid-19 នៅវៀតណាម

(VOVWORLD) - សេចក្តីណែនាំស្តីអំពីការអនុម័តលើផែនការទទួល ថែរក្សា ចែកចាយនិងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 សម្រាប់ដំណាក់កាល ២០២១-២០២២ ដែលឧបត្ថម្ភដោយ Covax Facility ដែលទើបបានចុះហត្ថលេខាដោយអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Do Xuan Tuyen កាលពីថ្ងៃទី ២២ ខែកុម្ភៈ។
មនុស្សចំនួន ១១ ក្រុមទទួលបានការផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំង Covid-19 នៅវៀតណាម - ảnh 1វៀតណាមបានបញ្ជាទិញនិងទទួលបានការយល់ព្រមទិញវ៉ាក់សាំងចំនួន ៣០ លានដូស ពីក្រុមហ៊ុន AstraZeneca (រូបថត៖ AFP)

ហេតុដូច្នោះហើយ មនុស្សទទួលបានអាទិភាពចំនួន ១១ ក្រុមនឹងត្រូវបានរៀបចំសម្រាប់ការចាក់វាក់សាំងដំបូងបង្អស់រួមមាន៖ បុគ្គលិកពេទ្យ; បុគ្គលិកដែលចូលរួមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ; បុគ្គលិកខាងការទូត មន្រ្តីគយ     មន្ត្រីអន្តោប្រវេសន៍; កងកម្លាំងយោធានិងនគរបាល; គ្រូបង្រៀន; មនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ; ក្រុមអ្នកផ្តល់សេវាកម្មសំខាន់ៗជាចាំបាច់ ដូចជាអាកាសចរណ៍ ដឹកជញ្ជូន ទេសចរណ៍; ផ្តល់សេវាកម្មអគ្គិសនីនិងសេវាកម្មទឹកជាដើម; មនុស្សដែលមានជំងឺរ៉ាំរ៉ៃ; មនុស្សដែលមានបំណងទៅបំពេញការងារ សិក្សារៀនសូត្រ ឬពលករនៅបរទេស; ប្រជាជននៅតំបន់ដែលមានការរីករាលដាលជំងឺយោងទៅតាមការកំណត់នៃការធ្វើចត្តាឡីស័ក។

យោងតាមគោលការណ៍ណែនាំទាំងនេះវ៉ាក់សាំងនឹងត្រូវចាក់វ៉ាក់សាំងទូទាំងប្រទេស ដោយមានកំរិតអាទិ ភាពពីហានិភ័យខ្ពស់ដល់ហានិភ័យទាបដោយផ្អែកតាមលក្ខណៈវិនិច្ឆ័យដូចជា៖ តំបន់ដែលកំពុងត្រូវបាន កត់ត្រាថាមានអ្នកឆ្លង/អ្នកស្លាប់ដោយសារជំងឺកូវីដ១៩; តំបន់ជាទីក្រុងធំៗ ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ និងខេត្តនានាដែលមានបញ្តាញចរាចរណ៍ សំខាន់ៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ