មនុស្សចំនួនជាង ២៤០០០នាក់ ចូលរួមកម្មវិធីរត់ដើម្បី រៃអង្គាសទឹកប្រាក់សម្រាប់ការស្រាវជ្រាវជំងឺមហារីក
(VOVWORLD) -នាព្រឹកថ្ងៃទី ១៨ខែវិច្ឆិកា នៅទីក្រុងហូជីមិញ មនុស្សចំនួនជាង ២៤ ០០០ នាក់បានចូលរួមកម្មវិធីរត់សប្បុរសធម៌ Terry Fox វៀតណាម លើកទី ២២ ឆ្នាំ២០១៨ ដោយមានចំងាយ ៥ គីឡូម៉ែត្រដែលរៀបចំឡើងដោយសម្ព័ន្ធសមាគមសហគ្រាសកាណាដា ប្រចាំនៅទីក្រុងហូជីមិញ។
មនុស្សជាច្រើននាក់បានចូលរួមកម្មវិធីរត់ដើម្បី រៃអង្គាសទឹកប្រាក់សម្រាប់ការស្រាវជ្រាវជំងឺមហារីក (ISB) |
កម្មវីធីនេះរៃអង្គាសបានទឹកប្រាកចំនួន ៣ ពាន់លានដុង សំរាប់មូលនិធិ Terry Fox Run វៀតណាម សំដៅជួយដល់ការស្រាវជ្រាវជម្ងឺមហារីក និងបរិក្ខារពេទ្យសម្រាប់អ្នកជម្ងឺវៀតណាម។
កម្មវិធីរត់ សប្បុរសធម៌ Terry Fox ត្រូវបានរៀបចំឡើងនៅប្រទេសវៀតណាម ក្នុងរយៈពេល ២២ ឆ្នាំកន្លងទៅ ហើយបានក្លាយទៅជាព្រឹត្តិការណ៍សប្បុរសធម៌ដ៏ធំបំផុតនៅវៀតណាមផងដែរ៕