មនុស្សចំនួនជាង២៥៤,៥លាននាក់ឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោក

(VOVWORLD) - តំបន់ក្តៅគគុកបំផុតនៃជំងឺរាតត្បាតស្ថិតនៅទ្វីបអាស៊ីនិងអឺរ៉ុបខាងកើត។ ជំងឺរាតត្បាតកំពុងផ្ទុះឡើងវិញនៅអឺរ៉ុប ដោយមានចំនួនករណីឆ្លងជំងឺថ្មីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសអឺរ៉ុបជាច្រើន។ 

យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា(ម៉ោង UTC) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួនជាង ២៥៤,៥លាននាក់ ក្នុងនោះមានអ្នកជំងឺចំនួន ៥,១២ លាននាក់បានស្លាប់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីឆ្លងជំងឺថ្មីចំនួន ៣៥៧.០០០នាក់ និងករណីស្លាប់ចំនួន ៤.៥៦១ នាក់។

តំបន់ក្តៅគគុកបំផុតនៃជំងឺរាតត្បាតស្ថិតនៅទ្វីបអាស៊ីនិងអឺរ៉ុបខាងកើត។ ជំងឺរាតត្បាតកំពុងផ្ទុះឡើងវិញនៅអឺរ៉ុប ដោយមានចំនួនករណីឆ្លងជំងឺថ្មីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសអឺរ៉ុបជាច្រើន។ បច្ចុប្បន្ន អឺរ៉ុបគឺជាចំណុចកណ្ដាលនៃជំងឺរាតត្បាតថ្មីរបស់ពិភពលោក។ ប្រទេសជាច្រើនបានរកឃើញការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួនថ្មី ដូចជាអាមេរិក អង់គ្លេស រុស្ស៊ី អ៊ុយក្រែន តួកគី ហើយបរិមាណករណីឆ្លងថ្មីនៅតែខ្ពស់។ នៅអាឡឺម៉ង់ ដោយសារជំងឺរាតត្បាតមានការវិវឌ្ឍកាន់តែស្មុគស្មាញ លោកប្រធានាធិបតី Frank-Walter Steinmeier បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលស្ទាក់ស្ទើរ ទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ជាបន្ទាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ