មនុស្សចំនួនជិត២៣៩លាននាក់លើទូទាំងពិភពលោកបានឆ្លងជម្ងឺកូវីដ-១៩

(VOVWORLD) - នៅអឺរ៉ុប ប្រទេសឡាតវីបានប្រកាសអាសន្នក្នុងរយៈពេល៣ខែ ចាប់ពីថ្ងៃ ទី១១ ខែតុលា ដោយសារតែចំនួនករណីឆ្លងកូវីដ-១៩ កើនឡើងដល់កំណត់ត្រា ខណៈ ដែលអត្រាចាក់វ៉ាក់សាំងនៅប្រទេសនេះ នៅតែស្ថិតនៅក្នុងក្រុមទាបបំផុតនៃសហ ភាពអឺរ៉ុប (EU)។ 

មនុស្សចំនួនជិត២៣៩លាននាក់លើទូទាំងពិភពលោកបានឆ្លងជម្ងឺកូវីដ-១៩ - ảnh 1ប្រជាជនម៉ាឡេស៊ីរង់ចាំចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។ (រូបថត៖ Xinhua/VNA)
យោងតាមគេហទំព័រ worldometers.info បានធ្វើស្ថិតិថា គិតត្រឹមម៉ោង១ថ្ងៃទី១២ ខែតុលា (ម៉ោង UTC) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងជម្ងឺកូវីដ-១៩សរុប ចំនួនជិត២៣៩លាននាក់ ក្នុងនោះករណីស្លាប់មានជាង៤,៨៧លាននាក់។
នៅអឺរ៉ុប ប្រទេសឡាតវីបានប្រកាសអាសន្នក្នុងរយៈពេល៣ខែ ចាប់ពីថ្ងៃ ទី១១ ខែតុលា ដោយសារតែចំនួនករណីឆ្លងកូវីដ-១៩ កើនឡើងដល់កំណត់ត្រា ខណៈ ដែលអត្រាចាក់វ៉ាក់សាំងនៅប្រទេសនេះ នៅតែស្ថិតនៅក្នុងក្រុមទាបបំផុតនៃសហ ភាពអឺរ៉ុប (EU)។ នៅរុស្ស៊ីវិញ តាមលោកស្រី Tatyana Ruzhentsova នាយិការងនៃ វិទ្យាស្ថានស្រាវជ្រាវរោគសាស្ត្រនិងមីក្រូជីវវិទ្យាម៉ូស្គូ បានចាត់ទុកថា ចំនួនករណីឆ្លងថ្មី នៅកម្រិតខ្ពស់បានបង្ហាញឲ្យឃើញរលកជម្ងឺកូវីដ-១៩លើកទី៤កំពុងវាយប្រហារ ទៅលើរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ