មនុស្សចំនួន៤០លាននាក់បន្ថែមទៀតប្រឈមមុខនឹងការខ្វះខាតអាហារយ៉ាងធ្ងន់ធ្ងរ ក្នុងឆ្នាំ២០២១
(VOVWORLD) - របាយការណ៍ប្រចាំឆ្នាំរបស់ FAO បានលើកច្បាស់ថា មនុស្សជិត ៤០ លាននាក់ បានធ្លាក់ចូលក្នុងស្ថានភាព "អសន្តិសុខស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ" ក្នុងឆ្នាំ ២០២១។ ក្នុង ចំណោមប្រទេសចំនួន ៥៣ ដែលត្រូវប្រឈមមុខនឹងបញ្ហាខាងលើ អ្នកដែលរងផល ប៉ះពាល់
ភាគច្រើនគឺរស់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អេត្យូពី យេម៉ែន និងអាហ្វហ្គានីស្ថាន។
ប្រជាជននៅក្នុងជុំរំជនភៀសខ្លួនមួយកន្លែងនៅប្រទេសសូម៉ាលី។ (រូបថត៖ AFP/TTXVN) |
អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) កាលពី ថ្ងៃទី ៤ ខែឧសភា បានឲ្យដឹងថា ចំនួនមនុស្សដែលត្រូវប្រឈមនឹងការខ្វះខាតអាហារ បានកើនឡើងដល់ ១៩៣ លាននាក់ក្នុងឆ្នាំ ២០២១ ដោយសារតែជម្លោះ ការប្រែប្រួល អាកាសធាតុ និងវិបត្តិសេដ្ឋកិច្ចបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សជាច្រើន។
របាយការណ៍ប្រចាំឆ្នាំរបស់ FAO បានលើកច្បាស់ថា មនុស្សជិត ៤០ លាននាក់ បានធ្លាក់ចូលក្នុងស្ថានភាព "អសន្តិសុខស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ" ក្នុងឆ្នាំ ២០២១។ ក្នុង ចំណោមប្រទេសចំនួន ៥៣ ដែលត្រូវប្រឈមមុខនឹងបញ្ហាខាងលើ អ្នកដែលរងផល ប៉ះពាល់ភាគច្រើនគឺរស់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អេត្យូពី យេម៉ែន និងអាហ្វហ្គានីស្ថាន។
អង្គការសហប្រជាជាតិបានកំណត់ និយមន័យ "អសន្តិសុខស្បៀងអាហារ ធ្ងន់ធ្ងរ" ថា ជាពេលដែលមនុស្សម្នាក់មិនមានលទ្ធភាពទទួលទានបានគ្រប់គ្រាន់ដែល បណ្ដាលឡើងគ្រោះថ្នាក់ដល់អាយុជីវិតរបស់គេ៕