មនុស្សជាង ១០០ លាននាក់នៅទូទាំងពិភពលោកត្រូវ​ផ្លាស់​ទីលំនៅដ្ឋាន​ដោយសារជម្លោះ និងអំពើហិង្សាក្នុងឆមាសទីមួយឆ្នាំ ២០២២

(VOVWORLD) - ជនភៀសខ្លួន និងមនុស្សដែលត្រូវការជំនួយ និងការពារសរុបនៅលើពិភពលោកបានកើន ២៤% ពី ២៥,៧ លាននាក់នៅដំណាច់ឆ្នាំ ២០២១ ដល់ ៣២ លាននាក់នៅពាក់កណ្តាលឆ្នាំ ២០២២។
មនុស្សជាង ១០០ លាននាក់នៅទូទាំងពិភពលោកត្រូវ​ផ្លាស់​ទីលំនៅដ្ឋាន​ដោយសារជម្លោះ និងអំពើហិង្សាក្នុងឆមាសទីមួយឆ្នាំ ២០២២ - ảnh 1ជនភៀសខ្លួនអ៊ុយក្រែនរង់ចាំជាជួរដើម្បីសុំលិខិតអនុញ្ញាតស្នាក់នៅក្នុងក្រុងប្រាក សាធារណរដ្ឋឆែក។ រូបថត៖ AFP/VNA

ក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី ២៨ តុលា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានឲ្យដឹងថា ក្នុងឆមាសទីមួយឆ្នាំ២០២២ មនុស្សចំនួន ១០៣ លាននាក់ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារជម្លោះ អំពើហិង្សា និងអសន្តិសុខនៅទូទាំងពិភពលោក ពោលគឺមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំង ៧៧ នាក់នៅលើពិភពលោកត្រូវបង្ខំម្លាស់ទីលំនៅដ្ឋាន។

UNHCR ក៏បានឲ្យដឹងថា ជនភៀសខ្លួន និងមនុស្សដែលត្រូវការជំនួយ និងការពារសរុបនៅលើពិភពលោកបានកើន ២៤% ពី ២៥,៧ លាននាក់នៅដំណាច់ឆ្នាំ ២០២១ ដល់ ៣២ លាននាក់នៅពាក់កណ្តាលឆ្នាំ ២០២២។ គិតត្រឹមចុងខែមិថុនាកន្លងទៅ ជនភៀសខ្លួនចំនួន ៥៦% គីជាជនជាតិស៊ីរី វេណេស៊ុយអេឡា ឬអ៊ុយក្រែន។ ទួរគីបានទទួលជនភៀសខ្លួនច្រើនបំផុតនៅលើពិភពលោក ពោលគឺ ៣,៧ លាននាក់ បន្ទាប់មកគឺកូឡុំប៊ី អាល្លឺម៉ង់ ប៉ាគីស្ថាន និងអ៊ូហ្គង់ដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ