មនុស្សជាង ១០៨.០០០ នាក់នៅលើពិភពលោកបានស្លាប់ដោយសារជំងឺរាតត្បាតសកល COVID-19
(VOVWORLD) - សហរដ្ឋអាមេរិកគឺជាប្រទេសដែលរងផលប៉ះពាល់ដោយជំងឺឆ្លង COVID-19 យ៉ាងធ្ងន់ធ្ងរបំផុត ពោលគឺមានករណីឆ្លងសរុបជាង ៥៣២.០០០ នាក់ ហើយមានករណីស្លាប់ខ្ពស់បំផុតនៅលើពិភពលោក ពោលគឺ ២០.៥៧៧ នាក់ ។
បុគ្គលិកពេទ្យបញ្ជូនអ្នកជំងឺទៅក្នុងឡាន (រូបថត៖ AFP) / |
យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា៖ គិតត្រឹមម៉ោង ៨ ថ្ងៃទី ១២ ខែមេសា (ម៉ោងនៅវៀត ណាម) ជំងឺរាតត្បាត COVID-19 បានឆ្លងរាលដាលដល់ប្រ ទេស និងតំបន់ដែនដីចំនួន ២១០ ទូទាំងពិភពលោក ដោយមានចំនួនករណីឆ្លងសរុបជិត ១,៨ លាននាក់ និងជាង ៤០០.០០០ នាក់ត្រូវបានព្យាបាលជាសះស្បើយ។ នៅមានករណីឆ្លង COVID-19 ចំនួន ៥០.០០០ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់។
សហរដ្ឋអាមេរិកគឺជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយសារជំងឺឆ្លង COVID-19 ពោលគឺមានករណីឆ្លងសរុបជាង ៥៣២.០០០ នាក់ ហើយមានករណីស្លាប់ខ្ពស់បំផុតនៅលើពិភពលោក គឺ ២០.៥៧៧ នាក់។ អ៊ីតាលីដែលជាចំណុចកណ្ដាលនៃជំងឺរាតត្បាតនៅអឺរ៉ុប នាថ្ងៃទី ១១ ខែមេសា បានរកឃើញករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៤.៦៩៤ នាក់ ហើយធ្វើឲ្យចំនួនករណីឆ្លង COVID-19 កើនឡើង ១៥២.២៧១ នាក់ ។
ប្រធានគណកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានផ្តល់អនុសាសន៍ថា មនុស្សចាស់ជរាគួរតែស្នាក់នៅក្នុងផ្ទះរហូតដល់ចុងឆ្នាំ ២០២០ ព្រមទាំងបាន បង្ហាញក្តីសង្ឃឹមថា មន្ទីរពិសោធន៍អឺរ៉ុបនឹងរកឃើញវ៉ាក់សាំងក្នុងឆ្នាំនេះជាពុំខាន៕