មនុស្សជាង ១០៩,៦ លាននាក់នៅទូទាំងពិភពលោកឆ្លងជំងឺកូវីដ-១៩, អង់គ្លេសបង្ខំការធ្វើចត្តាឡីស័កមនុស្សមកពីប្រទេសចំនួន ៣៣
(VOVWORLD) - គិតត្រឹមព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ពិភពលោកមានមនុស្សជាង ១០៩,៦ លាននាក់បានឆ្លងជំងឺកូវីដ ១៩ ដែលក្នុងនោះមានមនុស្សជាង ២,៤១ លាននាក់បានស្លាប់ដោយសារជំងឺរាតត្បាតដ៏កាច់សាហាវនេះ។
សហរដ្ឋអាមេរិកនៅតែបន្តជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយជំងឺកូវីដ ១៩ ដោយចំនួនករណីឆ្លងជាង ២៨,២៩ លាននាក់ និងមានមនុស្សស្លាប់ជាង ៤៩៧.៨០០ នាក់។ នៅប្រទេសឥណ្ឌា កន្លែងផ្ទុះជំងឺធំបំផុតលំដាប់ទី ២ លើពិភពលោកមានមនុស្សជាង ១០,៩ លាននាក់បានឆ្លងកូវីដ ១៩ ក្នុងនោះមានមនុស្សស្លាប់ជាង ១៥៥ ៨០០ នាក់។ ហើយក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ប្រេស៊ីលបានកត់ត្រានូវករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៥.៤០០ ករណី ដែលធ្វើអោយចំនួនមនុស្សឆ្លងសរុបដល់ទៅជាង ៩,៨៤ លាននាក់។ រហូតមកដល់បច្ចុប្បន្ននេះ អ្នកជំងឺជាង ២៣៩.៣០០ នាក់ត្រូវបានស្លាប់នៅក្នុងប្រទេសនេះ។
ចាប់បង្ខំធ្វើចត្តាឡីស័កជាដាច់ខាត ចំពោះប្រជាជនមកពីប្រទេសដែលមានហានិភ័យខ្ពស់គឺជាវិធានការណ៍ថ្មីមួយដើម្បីរាំងស្កាត់វីរុស SARS-CoV-2 ដែលមានសុពលភាពចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈនៅក្នុងចក្រភពអង់គ្លេស។ ហេតុដូច្នេះ ប្រជាជនមកពីប្រទេសដែលមានហានិភ័យខ្ពស់តម្រូវឱ្យធ្វើចត្តាឡីស័កប្រមូលផ្តុំគ្នា។ រហូតមកដល់បច្ចុប្បន្ន ចក្រភពអង់គ្លេសបានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន ៤.០៤ លានករណីក្នុងនោះមានមនុស្សស្លាប់ជាង ១១៧.៣០០ នាក់៕