មនុស្សជាង ១១០,៧ លាននាក់នៅលើពិភពលោកបានឆ្លងជំងឺកូវីដ១៩

(VOVWORLD) - គិតត្រឹមព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ពិភពលោកមានមនុស្សជាង ១១០,៧ លាននាក់បានឆ្លងជំងឺកូវីដ១៩ ដែលក្នុងនោះមានមនុស្សជាង ២,៤៤ លាននាក់បានស្លាប់ដោយសារជំងឺរាតត្បាតនេះ។ 
មនុស្សជាង ១១០,៧ លាននាក់នៅលើពិភពលោកបានឆ្លងជំងឺកូវីដ១៩ - ảnh 1អ្នកដំណើរពាក់ម៉ាស់ការពារ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ នៅពេលធ្វើដំណើរតាមរថភ្លើងក្រោមដីនៅទីក្រុងមូស្គូប្រទេសរុស្ស៊ី (រូបថត៖ THX / TTXVN)

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែល រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ នៅលើពិភពលោកដែលមានមនុស្សឆ្លងជំងឺនេះជាង ២៨.៥ លាននាក់ និងមានអ្នកស្លាប់ចំនួន ៥០៤.៣០០ នាក់។

រដ្ឋអំណាចរបស់លោកប្រធានាធិបតី ចូបៃដិន ត្រូវបានគេរំពឹងថានឹងផ្តល់កញ្ចប់ទឹកប្រាក់សរុបប្រមាណ ៤ ពាន់ លានដុល្លារអាមេរិកទៅឱ្យអង្គការសម្ព័ន្ធភាពអន្តរជាតិស្តីពីវ៉ាក់សាំង (Gavi) ដើម្បីជួយគាំទ្រដល់គំនិតផ្តួច  ផ្តើមនៃកិច្ចសហប្រតិបត្តិការវ៉ាក់សាំងសកល COVAX ដើម្បីពន្លឿនការអភិវឌ្ឍន៍និងចែកចាយវ៉ាក់សាំងសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប។ ទន្ទឹមនឹងនេះនៅចណុចកណ្តាលនៃការផ្ទុះជំងឺរាតត្បាតកូវីដ១៩ធំបំផុតទី ២ នៅលើពិភពលោក គឺប្រទេសឥណ្ឌាវិញ មានមនុស្សសរុបជាង ១០,៩ លាននាក់បានឆ្លងជំងឺនេះ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៥៦.១០០ នាក់។ នាថ្ងៃទី ១៨ ខែកុម្ភៈ ប្រទេសឥណ្ឌាបានជូនដំណឹងថាមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១២.៥០០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ