មនុស្សជាង ១,៤ លាននាក់បានស្លាប់ដោយសារជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារជំងឺរាតត្បាត ពោលគឺមានករណីឆ្លងជំងឺចំនួន ១២.៩៥១.៤២១ នាក់ និងមានករណីស្លាប់ចំនួន ២៦៥.៨៧១ នាក់។
សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ TTXVN) |
យោងតាម គេហទំព័រស្ថិតិ worldometers.info ថា គិតត្រឹមម៉ោង ១ រសៀលថ្ងៃទី ២៥ ខែវិច្ឆិកា (ម៉ោង UTC) ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ជាង ៦០ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួន ១,៤ លាននាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារជំងឺរាតត្បាត ពោលគឺមានករណីឆ្លងជំងឺចំនួន ១២.៩៥១.៤២១ នាក់ និងមានករណីស្លាប់ចំនួន ២៦៥.៨៧១ នាក់។ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីលផងដែរ៕