មនុស្សជាង ១.៤០០នាក់ ត្រូវស្លាប់និង ៦.០០០ នាក់រងរបួសក្នុងគ្រោះរញ្ជួយដីនៅ ហៃទី
(VOVWORLD) - ចំនួនមនុស្សដែលស្លាប់បាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីកម្រិត ៧,២ រិចទ័រ នៅហៃទីនាចុងសប្តាហ៍មុន នៅបន្តកើនឡើង ខណៈដែលមាន មនុស្សយ៉ាងហោចណាស់ ចំនួន ១.៤០០ នាក់ត្រូវស្លាប់និង ៦.០០០ នាក់រងរបួស។
ស្វែងរកជនរងគ្រោះ បន្ទាប់ពីសណ្ឋាគារមួយត្រូវដួលរលំដោយសារតែការរញ្ជួយដីនៅហៃទីកាលពីថ្ងៃទី ១៤ ខែសីហា (រូបថត៖ AFP) |
ចំនួនអ្នកស្លាប់និងរងរបួសត្រូវបានព្យាករណ៍នឹងបន្តកើនឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។ គ្រោះរញ្ជួយដី ក៏បានបំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នង និងបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ធ្លាក់ស្ថានភាពគ្មានទីជម្រក។ មន្ទីរពេទ្យ សាលារៀន និងព្រះវិហារជាច្រើនត្រូវបានបំផ្លាញ ឬរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។ ជាមួយគ្នានោះ មន្ទីរពេទ្យជាច្រើនកំពុងស្ថិតក្នុងស្ថានភាពផ្ទុកលើសចំណុះ និងខ្វះខាតថ្នាំនិងឧបករណ៍ព្យាបាល។ ការងារស្វែងរកនិងជួយសង្គ្រោះជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅហៃទីនៅតែបន្ត ខណៈមនុស្សជាច្រើនកំពុងបាត់ខ្លួន។
នាយករដ្ឋមន្រ្តី លោក Ariel Henry បានប្រកាសភាពអាសន្ននៅទូទាំងប្រទេសអស់រយៈពេលមួយខែ ហើយបានឲ្យដឹងថា រថយន្តជួយសង្គ្រោះរបស់រដ្ឋាភិបាលបានចាប់ផ្តើមចេញដំណើរឆ្ពោះទៅតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងារ៕