មនុស្សជាង ២,៤៨ លាននាក់បានស្លាប់ដោយសារជំងឺរាតត្បាតនៅទូទាំងពិភពលោក

(VOVWORLD) - ប្រទេសដែលមានករណីឆ្លងជំងឺច្រើនជាងគេទី ២ លើពិភពលោកគឺប្រទេសឥណ្ឌាដោយមាន ១១.០១៥៨៦៣ ករណីឆ្លងកូវីដ-១៩ ក្នុងនោះមានករណីថ្មីចំនួន ១០.៧៩២ ករណី ខណៈចំនួនអ្នកស្លាប់មានចំនួន ១៥៦.៤៩៨ នាក់។

យោងតាមការស្ថិតិរបស់គេហទំព័រអន្តរជាតិ worldometers.info គិតត្រឹមម៉ោង ១ ព្រឹក ២៣ ខែកុម្ភៈ (ម៉ោង UTC) ចំនួនករណីឆ្លងកូវីដ ១៩ សរុបលើទូទាំងពិភពលោកកើនឡើងដល់ ១១២.២៤៩.១៦២ ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ២.៤៨៤.៦៩២ នាក់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ចំនួនអ្នកឆ្លងកូវីដ ១៩ លើពិភពលោកកើនឡើងចំនួន ២៧៩.០០០ ករណី ដែលក្នុងនោះ អាមេរិកមានចំនួន ៥៤.៩១៤ ករណី ដែលជាចំនួនច្រើនបំផុតនៅលើពិភពលោក។  ក្នុងពិធីគោរពវិញ្ញាណក្ខន្ធមនុស្សជាងកន្លះលាននាក់ ដែលបានស្លាប់ដោយសារជំងឺកូវីដ ១៩ ប្រារព្ធធ្វើឡើងនៅខាងក្រៅសេតវិមាន នៅថ្ងៃទី ២២ ខែកុម្ភៈ ប្រធា នាធិបតីលោក Joe Biden បានបញ្ជាឲ្យបង្ហូតទង់ជាតិពាក់កណ្តាលនៅទូទាំងអាគារសហព័ន្ធ ក៏ដូចជាស្ថានទូតសហរដ្ឋអាមេរិកនៅគ្រប់ប្រទេសទាំងអស់ ហើយពិធីនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៥ ថ្ងៃ។

ប្រទេសដែលមានករណីឆ្លងជំងឺច្រើនជាងគេទី ២ លើពិភពលោកគឺប្រទេសឥណ្ឌាដោយមាន ១១.០១៥៨៦៣ ករណីឆ្លងកូវីដ-១៩ ក្នុងនោះមានករណីថ្មីចំនួន ១០.៧៩២ ករណី ខណៈចំនួនអ្នកស្លាប់មានចំនួន ១៥៦.៤៩៨ នាក់។ ប្រទេសប្រេស៊ីលរកឃើញអ្នកឆ្លងថ្មីចំនួន ២៩.៣៥៧ ករណីទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបឡើងដល់ ១០,១៩៧.៥៣១ នាក់ ឈរនៅលំដាប់ទី ៣ នៅលើពិភពលោក ខណៈចំនួនអ្នកស្លាប់មានចំនួន ២៤៧.២៧៦ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ