មនុស្សជាង ៣០០.០០០ នាក់នៅទូទាំងពិភពលោកបានឆ្លងវីរុស SARS-CoV-2

(VOVWORLD) - គិតត្រឹមដល់ម៉ោង ២១ ៖ ០០ GMT ថ្ងៃទី ២១ ខែមីនា (ប្រហែលម៉ោង ៤ តាមម៉ោងនៅវៀតណាម ថ្ងៃទី ២២ ខែមីនា) មានមនុស្សជិត ១៣.០០០ នាក់បានស្លាប់នៅទូទាំងពិភពលោក ចាប់តាំងពីជម្ងឺរាតត្បាត COVID-19 បានផ្ទុះឡើងកាលពីខែធ្នូឆ្នាំ ២០១៩ ។
មនុស្សជាង ៣០០.០០០ នាក់នៅទូទាំងពិភពលោកបានឆ្លងវីរុស SARS-CoV-2 - ảnh 1 បុគ្គលិកសុខាភិបាលបញ្ជូនអ្នកជំងឺ COVID-១៩ ទៅមន្ទីរពេទ្យនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីកាលថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២០  (ប្រភព៖ AFP / TTXVN)

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក មានករណីឆ្លងថ្មីចំនួន ៣២.៤៨៥ ករណីត្រូវបានកត់ត្រានៅទូទាំងពិភពលោក ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺនៅលើសកលលោកសរុបជាង ៣០៣,០០០ ករណី នៅប្រទេសនិងដែនដីចំនួន ១៨៨ផងដែរ។ អ្នកស្លាប់គិតត្រឹមម៉ោង ៤ ព្រឹក ថ្ងៃទី២២ ខែមិនា (តាមម៉ោងនៅវៀតណាម) គឺមានចំនួន ១២.៩៤៤ នាក់ ដែលក្នុងនោះប្រទេសអ៊ីតាលីបានកត់ត្រាថាមានអ្នកស្លាប់ចំនួន ៤.៨២៥ នាក់ក្នុងចំណោមករណីឆ្លងសរុបចំនួន ៥៣.៧៥៨ ករណី។

ទន្ទឹមនឹងនេះដែរ ប្រទេសចិនបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៨១.០០៨ ករណី ដែលមានមនុស្សស្លាប់ចំនួន ៣.២២៥ នាក់។ រីឯប្រទេសអ៊ីរ៉ង់ មានអ្នកស្លាប់ចំនួន ១.៥៥៦ នាក់ និងប្រទេសអេស្ប៉ាញមានអ្នកស្លាប់ចំនួន ១.៣២៦ នាក់ និងបារាំងមានអ្នកស្លាប់ចំនួន ៥៦២ នាក់ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ