មនុស្សជាង ៣៤,៤ លាននាក់បានឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក

(VOVWORLD) - នាព្រឹកថ្ងៃទី ២ ខែតុលា ពិភពលោកមានអ្នកឆ្លងជំងឺកូវីដ១៩ជាង ៣៤,៤ លាននាក់ ក្នុងនោះមានមនុស្សជាង ១ លាននាក់បានស្លាប់។ 
មនុស្សជាង ៣៤,៤ លាននាក់បានឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក - ảnh 1 បុគ្គលិកសុខាភិបាលអេស្បាញបានធ្វើតេស្តិ៍ Covid-19 យ៉ាងរហ័សលើសំណាកមួយដែលត្រូវបានគេយកចេញពីករណីសង្ស័យមួយនៅសង្កាត់ Vallecas, Madrid កាលពីថ្ងៃទី ១ ខែតុលា។ (រូបថតៈ AFP)

ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតពីការឆ្លងជំងឺរាតត្បាតកូវីដ១៩ នៅតែជាប្រទេសសហរដ្ឋអាមេរិក ដោយមានអ្នកជំងឺជាង ៧,៤ លាននាក់ និងមានអ្នកស្លាប់ជាង ២១២.៤០០ នាក់។ ក្នុងរយៈពេលមួយថ្ងៃកន្លងទៅ អាមេរិកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ចំនួនជាង ៣៧,៨០០ ករណី។

ចំណុចកណ្តាលនៃការផ្ទុះជំងឺរាតត្បាតកូវីដ១៩ ដ៏ធន់ធ្ងន់បំផុតលំដាប់ទី ២ នៅលើពិភពលោក គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងជំងឺសរុបជាង ៦,៣ លាននាក់ ដែលក្នុងនោះមានមនុស្សជាង ៩៩.៨០០ នាក់បានស្លាប់។ គួរបញ្ជាក់ថានាថ្ងៃទី ១ ខែតុលា ប្រជាជនឥណ្ឌាជាង ៨១.៦០០ នាក់ បន្ថែមទៀត បានឆ្លងជំងឺកូវីដ១៩ ដែលជាការកើនឡើងខ្ពស់បំផុតនៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ