មនុស្សជាង ៥,៤លាននាក់បានស្លាប់នៅទូទាំងពិភពលោក ដោយសារជំងឺរាតត្បាតកូវីដ១៩

(VOVWORLD) - សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល គឺជាប្រទេសចំនួន៣ ដែលមានចំនួនករណីឆ្លងជំងឺ និងស្លាប់ ច្រើនបំផុតនៅលើពីភពលោក។
មនុស្សជាង ៥,៤លាននាក់បានស្លាប់នៅទូទាំងពិភពលោក ដោយសារជំងឺរាតត្បាតកូវីដ១៩ - ảnh 1បូជាសពអ្នកជំងឺដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទីក្រុងញូវដេលីប្រទេសឥណ្ឌា។ (ប្រភព៖ AFP/ TTXVN)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ២ ព្រឹក ថ្ងៃទី ២៥ ខែធ្នូ (ម៉ោងUTC) នៅទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ១៩សរុបចំនួនជាង ២៧៩,៣លាននាក់ ដែលក្នុងនោះមានករណីស្លាប់ចំនួនជាង ៥,៤លាននាក់។ សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល គឺជាប្រទេសចំនួន៣ ដែលមានចំនួនករណីឆ្លងជំងឺ និងស្លាប់ ច្រើនបំផុតនៅលើពីភពលោក។ បន្ទាប់មកក្នុងបញ្ជីប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរគឺបណ្តាប្រទេសនៅអឺរ៉ុប ក្នុងនោះអង់គ្លេសមានករណីឆ្លងកូវីដ១៩ចំនួនជាង ១១,៨លាននាក់ រុស្ស៊ីមានជាង ១០,៣លាននាក់ តួកគី ៩,២លាននាក់ បារាំង ៨,៩លាននាក់ និងអាល្លឺម៉ង់មានអ្នកជំងឺចំនួនជាង ៦,៩ លាននាក់។

នៅអាស៊ីអាគ្នេយ៍ ឥណ្ឌូនេស៊ីបានកត់ត្រាករណីឆ្លងកូវីដ១៩ចំនួនជាង ៤,២លាននាក់ ដែលជាចំនួនច្រើនបំផុតនៅក្នុងតំបន់។ បន្ទាប់មកគឺហ្វីលីពីន ម៉ាឡេស៊ី និងថៃ សុទ្ធតែបានកត់ត្រាករណីឆ្លងជំងឺជាង ២,២ លាននាក់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ