មនុស្សជាង ៦ លាននាក់បានស្លាប់ ដោយសារជំងឺរាតត្បាតកូវីដ-១៩នៅទូទាំងពិភពលោក
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ២ ថ្ងៃទី ៥ ខែមីនា (ម៉ោង UTC) នៅលើពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជាង ៤៤៤ នាក់ ដែលក្នុងនោះមានករណីស្លាប់ចំនួនជាង ៦ លាននាក់។
រូបថត៖ THX/TTXVN |
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត រហូតមកដល់ពេលនេះ អាមេរិកវបានកត់ត្រាករណីឆ្លងជំងឺជិត ៨១ លាននាក់ និងមានករណីស្លាប់ចំនួនជិត ៩៨៣.៥០០នាក់។ឥណ្ឌាបានកត់ត្រាចំនួនករណីឆ្លងជំងឺខ្ពស់ជាគេទីពីរនៅលើពិភពលោក ដោយមានជិត ៤៣ លាននាក់។ ទោះជាយ៉ាងណាក៏ដោយ ប្រេស៊ីលជាប្រទេសដែលមានចំនួនករណីស្លាប់ច្រើនជាងគេទីពីរនៅលើពិភពលោក ដោយមានជាង ៦៥១.០០០ ករណី។ ក្នុងចំណោមប្រទេសទាំង ១០ ដែលមានចំនួនអ្នកឆ្លងជំងឺច្រើនជាងគេនោះ ប្រទេសចំនួន ៧ ដែលនៅសេសសល់គឺបណ្តាប្រទេសនៅអឺរ៉ុប រួមមានបារាំង អង់គ្លេស រុស្ស៊ី អាល្លឺម៉ង់ តួកគី អ៊ីតាលី និងអេស្ប៉ាញ។ អឺរ៉ុបគឺជាតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ដោយមានអ្នកឆ្លងជំងឺជាង ១៥៩លាននាក់ បន្ទាប់មកគឺអាស៊ីដែលមានមនុស្សជាង ១១៩ លាននាក់ឆ្លងកូវីដ-១៩៕