មនុស្សជាង ៩០០ លាននាក់នៅទូទាំងពិភពលោក ត្រូវបានហ៊ុំព័ទ្ធដោយសារជំងឺរាតត្បាត Covid-19
(VOVWORLD) - មនុស្សរាប់រយលាននាក់នៅទូទាំងពិភពលោក ត្រូវបានហ៊ុំព័ទ្ធ នៅពេលដែលចំនួនអ្នកស្លាប់ដោយជម្ងឺរាតត្បាត COVID-19 បានកើនឡើងយ៉ាងឆាប់រហ័ស ហើយអង្គការសុខភាពពិភពលោក ព្រមានថាយុវជននឹងមិនមានភាពស៊ាំនឹងជំងឺនេះទេ។
រថយន្តសង្គ្រោះបន្ទាន់ដឹកអ្នកជម្ងឺឆ្លងជម្ងឺកូវីដ១៩ នៅឡាហាប់ណាប្រទេសគុយបាកាលពីថ្ងៃទី ១២ ខែមិនា ឆ្នាំ២០២០ (រូបថតៈ AFP / TTXVN) |
ការដាក់កំរិតធ្វើដំណើរនៅប្រទេសចំនួន ៣៥ នៅលើពិភពលោក បានប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជនប្រមាណ ៩០០ លាននាក់ ក្នុងនោះមានចំនួន ៦០០ លាននាក់ ត្រូវបានរដ្ឋាភិបាលដាក់បញ្ជាឲ្យហ៊ុំព័ទ្ធ ហើយមនុស្សរាប់លាននាក់ ប្រឈមមុខនឹងការបាត់បង់ការងារតែម្តង។
អង្គការសុខភាពពិភពលោកបានអះអាងថាទីក្រុងវូហាន (ប្រទេសចិន) ដែលជាតំបន់ផ្ទុះជំងឺ Covid-19 ចាប់តាំងពីចុងឆ្នាំមុនរហូតមកដល់ពេលនេះ ត្រូវបានគ្រប់គ្រង និងទប់ទល់បានយ៉ាងល្អហើយ ហេតុដូច្នេះបានផ្តល់ក្តីសង្ឃឹមសម្រាប់ចំណែកនៅសេសសល់នៅលើពិភពលោកទាំងមូលផងដែរ៕