|
ចរន្តមនុស្សចូលមកប្រាង្គតម្កល់សពលោកប្រធានហូជីមិញ (រូបថត៖TTXVN) |
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង
ទាំងស្រុង ឯកភាពប្រទេសជាតិវៀតណាមនិងទិវាពលកម្មអន្តរជាតិ ជនរួមជាតិ
យុទ្ធជន នៅ ទូទាំងប្រទេសនិងភ្ញៀវទេសចរណ៍បរទេសជាច្រើនកុះករបានមកកាន់
រដ្ឋធានីហា ណូយ ទៅទស្សនាមណ្ឌលកេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ Ba Dinh រួម
មាន៖ប្រាង្គ តម្កល់សពលោកប្រធានហូជីមិញ មណ្ឌលកេរ្តិ៍ដំណែលហូជីមិញនៅ
វិមានប្រធានរដ្ឋ សារមន្ទីរហូជីមិញនិងស្ដូបគោរពវិញ្ញាណក្ខ័ន្ទវីរៈយុទ្ធជនពលី។តាម
គណៈកម្មការគ្រប់គ្រង ប្រាង្គតម្កល់សពលោកប្រធានហូជីមិញថា ក្នុងបណ្ដាថ្ងៃគឺ
ចាប់ពីថ្ងៃទី២៨ដល់ទី៣០ មេសា និងពីថ្ងៃទី២ដល់ទី៣ ឧសភា មានមនុស្សជិត១១
ម៉ឺននាក់មកគោរពវិញ្ជាណក្ខ័ន្ទនៅប្រាង្គតម្កល់សព លោកប្រធានហូជីមិញ ក្នុង
នោះមានមនុស្សជាង១ម៉ឺននាក់ជាជនបរទេស៕