មនុស្សជាង១០៦លាននាក់លើពិភពលោកត្រូវបានឆ្លងជម្ងឺ Covid-19
(VOVWORLD) - ប្រទេសដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតនៅតែជាអាមេរិក ដោយមាន ចំនួនអ្នកស្លាប់ជាង៤៧៤.៩០០នាក់ ក្នុងចំណោមអ្នកជម្ងឺ Covid-19 សរុបជាង២៧,៦ លាននាក់។
យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតរហូតដល់វេលា ម៉ោង១ថ្ងៃទី៨ កុម្ភៈ (ម៉ោង UTC) ពិភពលោកទាំងមូលបានកត់ត្រាអ្នកជម្ងឺ Covid-19 ជាង១០៦.៦៧០.០០០ នាក់ ដែលក្នុងនោះ អ្នកស្លាប់មាន ជាង២,៣លាននាក់។
ប្រទេសដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតនៅតែជាអាមេរិក ដោយមាន ចំនួនអ្នកស្លាប់ជាង ៤៧៤.៩០០នាក់ ក្នុងចំណោមអ្នកជម្ងឺ Covid-19 សរុបជាង២៧,៦ លាននាក់។ បន្ទាប់ពីអាមេរិកគឺប្រទេសឥណ្ឌា ប្រេស៊ីលនិងអង់គ្លេស៕