មនុស្សជាង១៨៨លាននាក់ឆ្លងកូវីដ ១៩

(VOVWORLD) - ក្នុងរយៈពេល២៤ ម៉ោងកន្លងមក ពិភពលោកបានរកឃើញករណីឆ្លងថ្មីជិត ៣៧៦.៥០០ នាក់។ ប្រទេស ដែលមានចំនួនករណីឆ្លងថ្មីខ្ពស់បំផុតគឺឥណ្ឌូនេស៊ី (ជិត៤០.៥០០នាក់) បន្ទាប់នោះគឺ អង់គ្លេស ឥណ្ឌា រុស្ស៊ី។
យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង ១ថ្ងៃទី១៣ ខែកក្កដា (ម៉ោង UTC) ពិភពលោកមានអ្នកជម្ងឺកូវីដ ១៩ សរុបចំនួនជាង ១៨៨លាននាក់ ក្នុងនោះករណីស្លាប់មានចំនួនជាង៤លាននាក់។ ក្នុងរយៈពេល២៤ ម៉ោងកន្លងមក ពិភពលោកបានរកឃើញករណីឆ្លងថ្មីជិត ៣៧៦.៥០០ នាក់។ ប្រទេស ដែលមានចំនួនករណីឆ្លងថ្មីខ្ពស់បំផុតគឺឥណ្ឌូនេស៊ី (ជិត៤០.៥០០នាក់) បន្ទាប់នោះគឺ អង់គ្លេស ឥណ្ឌា រុស្ស៊ី។
នៅថ្ងៃទី១២ កក្កដា អគ្គនាយក WHO លោក Tedro Adhanom Ghebreyesus បានព្រមានពីការឆ្លងរាលដាលយ៉ាងធ្ងន់ធ្ងរនៃវីរុសបំប្លែង Delta លើទូទាំងពិភព លោក។ នាបច្ចុប្បន្ន ប្រទេសនិងតំបន់ដែនដីជាង១០៤ បានរកឃើញវីរុសបំប្លែងថ្មី នេះ។ លោកអគ្គនាយក WHO បានអំពាវនាវឲ្យបណ្ដាប្រទេសបង្កើនការចែករំលែក វ៉ាក់សាំង ព្រមទាំងរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ