មនុស្សជាង២៧.៥០០នាក់ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញទូទាំងប្រទេសហ្វឹកហ្វឺន វិជ្ជាជីវៈក្នុងការងារបោះឆ្នោត
(VOVWORLD) - ចំណុចថ្មីជាច្រើន ក្នុងការងារបោះឆ្នោតត្រូវបានតំណាងបណ្ដាក្រសួងនិងស្ថាប័ន លើកឡើងជាពិសេសគឺ ការរៀបចំសន្និសីទពិគ្រោះយោបល់ក្នុងតំបន់ដែលកើតមាន Covid-19 ឬការអនុវត្តសិទ្ធិបោះឆ្នោតរបស់អ្នកបោះឆ្នោតនៅតាមតំបន់ចត្តាឡីស័ក ជាដើម។
ទិដ្ឋភាពនៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។ |
នាថ្ងៃទី២៥ កុម្ភៈ កិច្ចប្រជុំ ទូទាំងប្រទេសហ្វឹកហ្វឺនវិជ្ជាជីវៈក្នុងការងារបោះឆ្នោត ជ្រើសតាំងសមាជិក សភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ។ ចំណុចថ្មីជាច្រើន ក្នុងការងារបោះឆ្នោតត្រូវបានតំណាងបណ្ដាក្រសួងនិងស្ថាប័ន លើកឡើងជាពិសេសគឺ ការរៀបចំសន្និសីទពិគ្រោះយោបល់ក្នុងតំបន់ដែលកើតមាន Covid-19 ឬការអនុវត្តសិទ្ធិបោះឆ្នោតរបស់អ្នកបោះឆ្នោតនៅតាមតំបន់ចត្តាឡីស័ក ជាដើម។ កិច្ច ប្រជុំមានការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងក្រសួង ស្ថាប័ន មួយចំនួន និងប្រតិភូជាង២៧,៥០០នាក់ក្នុងទូទាំងប្រទេស៕