មនុស្សជាច្រើននាក់ត្រូវស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែកនៅនីហ្សេរីយ៉ា
|
មនុស្សជាច្រើននាក់ត្រូវស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែកនៅនីហ្សេរីយ៉ា។ (Image: VNA) |
(VOVworld) – នារាត្រីថ្ងៃទី ១៦ កក្កដា (ម៉ោងវៀតណាម) បានកើតមានឡើងការវាយ
ប្រហារជាបន្តបន្ទាប់នៅផ្សារមួយនៅទីក្រុង Gombe ភាគឦសាននីហ្សេរីយ៉ាដែលធ្វើ
ឲ្យមនុស្សចំនួន ៤៩ នាក់ត្រូវស្លាប់និងរាប់សិបនាក់រងរបួស។ មន្ត្រីមួយនាក់ចំណុះ
ស្ថាប័នគ្រប់គ្រងស្ថានភាពគ្រោះអាសន្នជាតិនីហ្សេរីយ៉ាបានឲ្យដឹងថា៖ ចំនួនជនរង
គ្រោះនឹងបន្តបង្កើនឡើង។ ក្រុមពួឧទ្ទាម Boko Haram ត្រូវបានចាត់ទុកឈរនៅខាង
ក្រោយការវាយប្រហារពោលខាងលើ។ ប្រធានាធិបតីនីហ្សេរីយ៉ា លោក Muhammadu
Buhari បានប្រកាសថា៖ ការកំទិច Boko Haram គឺជាអាទិភាពជួរមុខរបស់លោក៕