មនុស្សជិត ១ ពាន់នាក់ចូលរួមទិវាវៀតណាមយល់ដឹងអំពី Autism
(VOVWORLD) - មនុស្សជិត ១ ពាន់នាក់ក្នុងនោះមានអ្នកកើតជំងឺ Autism ចំនួន ៤ រយនាក់ បានចូលរួមទិវាវៀតណាមយល់ដឹងអំពីជំងឺ Autism លើកទី ៣ (VAAD3) ដែល បានប្រព្រឹត្តទៅនៅទីក្រុង Bac Ninh ភាគខាងជើងវៀតណាម ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៣១ មិនា និងថ្ងៃទី ១ មេសា។
មនុស្សជិត ១ ពាន់នាក់ចូលរួមទិវាវៀតណាមយល់ដឹងអំពី Autism |
មនុស្សជិត ១ ពាន់នាក់ក្នុងនោះមានអ្នកកើតជំងឺ Autism ចំនួន ៤ រយនាក់ បានចូលរួមទិវាវៀតណាមយល់ដឹងអំពីជំងឺ Autism លើកទី ៣ (VAAD3) ដែល បានប្រព្រឹត្តទៅនៅទីក្រុង Bac Ninh ភាគខាងជើងវៀតណាម ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៣១ មិនា និងថ្ងៃទី ១ មេសា។ នេះជាសកម្មភាពសំខាន់មួយក្នុងចំណោម បណ្ដាសកម្មភាពនៃទិវាវៀតណាមយល់ដឹងអំពីជំងឺ Autism លើកទី ៣ ឆ្នាំ ២០១៨។ នៅព្រឹត្តិការណ៍លើកនេះ សកម្មភាពកីឡាស្និទ្ធស្នាលជាមួយអ្នកកើត ជំងឺ Autism និងសិក្ខាសាលា « Autism ក្នុងអាស៊ាន-កសាងច្បាប់និងគោលនយោ បាយស្តីពីការរកឃើញធ្វើអន្តរាគមន៍និងថែទាំអ្នកកើតជំងឺ Autism ក្នុងសហគមន៍» ត្រូវបានរៀបចំឡើង។ នៅទីនេះ អង្គសន្និសីទនានាបានផ្លាស់ប្តូរយោបល់អំពីការលំបាកបច្ចុប្បន្នរបស់បណ្ដាគ្រួសារដែលមានកូនកើតជំងឺ Autism ហើយនាំចេញវិធានការជាក់ស្តែងនិងបទពិសោធន៍អនុវត្តសកម្មភាពរកឃើញដោយឆាប់ៗធ្វើអន្តរាគន៍និងថែទាំអ្នកជំងឺ Autism ក្នុងសហគមន៍។ អង្គសន្និសីទទាំងឡាយក៏បានផ្ទៀងស្តាប់បទពិសោធអំពីការជួយឧបត្ថម្ភសម្របសម្រួលក្នុងសហគមន៍សំរាប់អ្នកកើតជំងឺ Autism របស់អ្នកជំងឺការមកពីប្រទេសអាស៊ានមួយចំនួន ផងដែរ៕