មនុស្សជិត ២១៧,០០០ នាក់ត្រូវបានស្លាប់ដោយជំងឺរាតត្បាត COVID-19
(VOVWORLD) - គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែមេសា ពិភពលោកបានកត់ត្រាអ្នកស្លាប់ដោយ វីរុស Sars-Cov-2 ជិត ២១៧.០០០ នាក់ លើចំនួនអ្នកឆ្លងសរុប ជាង ៣,១ លាននាក់។ មានប្រទេសនិងតំបន់ដែនដីចំនួន ២១០ ដែលបានកត់ត្រាឆ្លងជំងឺនេះ តែម្តង។
រថយន្តសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកក្នុងបរិបទនៃការរាលដាលជំងឺ COVID-19 (រូបថត៖ THX / TTXVN) |
សហរដ្ឋអាមេរិកជាតំបន់ឆ្លងរាលដាលជំងឺ Covid-19 ធំបំផុតនៅលើពិភពលោក ដោយមានអ្នកឆ្លងជាង ១ លាននាក់បន្ថែមទៀត ក្នុងនោះមានអ្នកស្លាប់ជាង ៥៨,៣០០នាក់។ រីឯនៅអឺរ៉ុបវិញ ប្រទេសអេស្ប៉ាញបានរាយការណ៍អំពីចំនួនអ្នកស្លាប់ដោយជំងឺ Covid-19 កើនឡើងដល់ជាង ២៣២.០០០ នាក់។
ប្រទេសអ៊ីតាលី បានកត់ត្រាករណីឆ្លងជាង ២ ពាន់ថែមទៀតដែលកើនឡើងពី ១,៧ ពាន់ករណីបើប្រៀបធៀបទៅនឹងថ្ងៃមុន។ នាបច្ចុប្បន្នប្រទេសអេស្ប៉ាញស្ថិតនៅលំដាប់ទី ៣ លើពិភពលោកអំពីចំនួនករណីឆ្លងជំងឺ និងស្ថិតនៅលំដាប់ទី ២ លើសកលលោកខាងករណីស្លាប់ផងដែរ។ តំបន់អាស៊ីអាគ្នេយ៍បានកត់ត្រាករណីជំងឺ COVID-19 សរុបជិត ៤២.០០០ ករណីដែលក្នុងនោះសិង្ហបុរីជាតំបន់រាតត្បាតធំជាងគេក្នុងតំបន់ រីឯឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់លេខ ២ និងហ្វីលីពីនជាតំបន់ឆ្លងជំងឺរាតត្បាតធំជាងគេទី ៣ ផងដែរ។
រីឯប្រទេសទីម័រខាងកើតនិងប្រទេសឡាវនៅតែបន្តជាប្រទេសចំនួនពីរដែលរងផលប៉ះពាល់យ៉ាងតិចតួចដោយជម្ងឺ Covid-19 តែម្តង។ ប្រទេសវៀតណាម កម្ពុជា ទីម័រខាងកើតនិងឡាវក៏មិនបានកត់ត្រាមានអ្នកស្លាប់នោះឡើយ៕