មនុស្សជិត ៣៣៥ លាននាក់ ឆ្លង​កូវីដ​-១៩​ នៅទូទាំងពិភពលោក

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ១៩ ខែមករា (ម៉ោងUTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ ចំនួនជិត ៣៣៥លាននាក់ និងករណីស្លាប់ចំនួនជាង ៥,៥៧លាននាក់។
មនុស្សជិត ៣៣៥ លាននាក់ ឆ្លង​កូវីដ​-១៩​ នៅទូទាំងពិភពលោក - ảnh 1បុគ្គលិកពេទ្យយកសំណាកដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ សម្រាប់ប្រជាជននៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក។ (រូបថត៖ THX/ TTXVN)

អាមេរិកនៅតែជាប្រទេសដែលរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាត្បាតកូវីដ-១៩ ដោយមានករណីឆ្លងជំងឺជិត ៦៨,៦ លាននាក់ និងករណីស្លាប់ចំនួនជាង ៨៧៧,០០០ នាក់។ ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២១ រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅអាមេរិកនៅតែកើនឡើង ដោយមានប្រហែល ១.៧០០ ករណីក្នុងមួយសប្តាហ៍។ ចំនួនករណីឆ្លងកូវីដ-១៩ ជាពិសេសគឺវីរុសបំប្លែងថ្មី Omicron កំពុងកើនឡើងនៅក្នុងរដ្ឋជាច្រើន ហើយមនុស្សជាច្រើនដែលមានជំងឺប្រចាំកាយបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារគ្រប់គ្រងឱសថអ៊ឺរ៉ុប(EMA) នៅថ្ងៃទី ១៨ ខែមករា បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនឱសថទាំងអស់គួរតែកែលម្អប្រភេទវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ខ្លួន មិនត្រឹមតែសមស្របដើម្បីឆ្លើយតបទៅនឹងវីរុសបំប្លែងថ្មី Omicron ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រភេទវីរុសបំប្លែងខ្លួនជាច្រើនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ