មនុស្សជិត ៤៣,៨ លាននាក់ឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក
(VOVWORLD) - គិតត្រឹមម៉ោង ១ ថ្ងៃទី ២៧ ខែតុលា (តាមម៉ោងនៅ UTC) ពិភពលោកបានកត់ត្រាអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៣.៧៦៩.៦០៥ នាក់ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ១.១៦៤.២២៨ នាក់។
បុគ្គលិកពេទ្យយកសំណាកជំងឺ COVID-១៩ នៅទីក្រុងប្រីឡាវ៉ាវ៉ាប្រទេសស្លូវ៉ាគី។ ( រូបថត៖ AFP / VNA) |
យោងតាមទិន្នន័យស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ថ្ងៃទី ២៧ ខែតុលា (តាមម៉ោងនៅ UTC) ពិភពលោកបានកត់ត្រាអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៣.៧៦៩ .៦០៥ នាក់ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ១.១៦៤.២២៨ នាក់។
ប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតពីការផ្ទុះជំងឺកូវីដ១៩ នៅតែជាសហរដ្ឋអាមេរិក ដោយមានអ្នកស្លាប់ចំនួន ២៣១.០៣៧ នាក់និង មានអ្នកឆ្លងជំងឺចំនួន ៨.៩៦១.៨៥១ នាក់។ ឈរនៅលំដាប់បន្ទាប់ទៀតគឺប្រទេសឥណ្ឌានិងប្រេស៊ីល៕