មនុស្សជិត ៤៦ លាននាក់ឆ្លងកូវីដ-១៩ ហើយស្ថានភាពរាតត្បាតនៅលើពិភពលោកនៅតែស្មុគស្មាញណាស់

(VOVWORLD) -  យោងតាមស្ថិតិរបស់គេហទំព័រ worldometers.info គិតត្រឹមម៉ោង ១ រសៀលថ្ងៃទី ៣១ ខែតុលា (UTC) ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក បានកើនឡើងជាង ៤៥ លាន ៨៩២.០០០ ករណី និងមានអ្នកស្លាប់ជិត ១,២ លាននាក់។

ប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការផ្ទុះជំងឺកូវីដ ១៩ នៅតែជាសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ចំនួន ២៣៥.១៥៦ នាក់ ក្នុងចំណោមករណីឆ្លងសរុបចំនួន ៩.៣១៦.២០៥ ករណី។ នៅថ្ងៃទី ៣០ ខែតុលាសហរដ្ឋអាមេរិកបានបន្តមានអ្នកឆ្លងថ្មីខ្ពស់បំផុតដោយក្នុងមួយថ្ងៃមានការឆ្លងថ្មីជាង ៩៤.១២៥ នាក់ក្នុងរយៈពេល ២៤ ម៉ោង។

បន្ទាប់ពីអាមេរិកគឺឥណ្ឌានិងប្រេស៊ីល។

បើពិនិត្យតាមតំបន់នីមួយៗ អាស៊ីគឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយមានករណីឆ្លងជាង ១៣.៥ លាននាក់ ដែលក្នុងនោះ ២៤១.៥៤១ នាក់បានស្លាប់។

បន្ទាប់គឺអាមេរិកខាងជើង ដែលមានករណីឆ្លងជាង ១១,១ លាននាក់ ក្នុងនោះ ៣៥០.៩៦២ នាក់បានស្លាប់។

អឺរ៉ុបបានកត់ត្រាករណីឆ្លងជំងឺជាង ៩,៧ លានករណី ដែលក្នុងនោះមាន ២៦៣.០៩០ នាក់បានស្លាប់និងកំពុងអនុវត្តនូវវិធានការណ៍តឹងរឹងជាច្រើន ដូចជាបំរាមគោចរនិងបិទផ្លូវទ្រង់ទ្រាយធំ ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺដ៏កាច់សាហាវនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ