មនុស្សជិត ៥,៥លាននាក់ បានស្លាប់ដោយសារជំងឺរាតត្បាតកូវីដ​១៩​ នៅទូ​ទាំង​ពិភពលោក​

(VOVWORLD) - សហរដ្ឋអាមេរិក ជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយមានមនុស្សចំនួនជាង ៥៦,៩លាននាក់ឆ្លងកូវីដ១៩ និងមានអ្នកស្លាប់ចំនួនជិត ៨៤៩,០០០នាក់។

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ៤ ខែមករា (ម៉ោង UTC) នៅលើពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ១៩សរុបចំនួនជាង ២៩២,៦៥លានករណី ដែលក្នុងនោះមានករណីស្លាប់ចំនួនជិត ៥,៥ លាននាក់។ សហរដ្ឋអាមេរិក ជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយមានមនុស្សចំនួនជាង ៥៦,៩លាននាក់ឆ្លងកូវីដ១៩ និងមានអ្នកស្លាប់ចំនួនជិត ៨៤៩,០០០នាក់។ អាមេរិកកំពុងកត់ត្រាជាមធ្យមមានមនុស្សចំនួនជាង ៤០០.០០០នាក់ ឆ្លងកូវីដ១៩ក្នុងមួយថ្ងៃ កើនឡើងទ្វេដងបើប្រៀបធៀបនឹងសប្តាហ៍មុន ហើយចំនួននេះត្រូវបានព្យាករណ៍ថា នឹងកើនឡើងរហូតដល់ ១ លាននាក់ ក្នុងពេលឆាប់ៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ