មនុស្សជិត ៥.៥លាននាក់នៅជុំវិញពិភពលោកបានស្លាប់ដោយសារជំងឺរាតត្បាតកូវីដ១៩
(VOVWORLD) - សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល អង់គ្លេស បារាំង រុស្ស៊ី ជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩។
យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ២ និង៣០នាទីព្រឹកថ្ងៃទី ៨ ខែមករា (ម៉ោងUTC) នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុបចំនួនជិត ៣០៤លាននាក់ ដែលក្នុងនោះមានអ្នកជំងឺប្រហែល ៥,៥លាននាក់បានស្លាប់។ ចំនួនករណីជាសះស្បើយសរុប មានចំនួនជាង ២៥៨លាននាក់។
សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល អង់គ្លេស បារាំង រុស្ស៊ី ជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩៕