មនុស្សជិត១ម៉ឺននាក់ចូលរួមដើរដង្ហែរៃអង្គាសមូលនិធិថែទាំទាំពលករដែលជួបការលំបាក
(VOVWORLD) - ពលករដែលចូលរួមកម្មវិធី ត្រូវបានផ្តល់អំណោយ ទឹកដោះគោ ការពិគ្រោះ យោបល់អំពីសុខភាព ការទិញបញ្ចុះតម្លៃ។ល។
មនុស្សជិត១ម៉ឺននាក់ចូលរួមដើរដង្ហែរៃអង្គាសមូលនិធិថែទាំទាំពលករដែលជួបការលំបាក។ (រូបថត៖ VOV) |
កាលពីថ្ងៃទី ៧ មករា មនុស្សជិត ១ ម៉ឺននាក់នៅទីក្រុងហូជីមិញបានចូលរួម កម្មវិធីដើរដង្ហែ “ដើម្បីសុខភាពពលករ”។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ មជ្ឈមណ្ឌលការងារសង្គមកិច្ចសហជីព (ក្រោមសហព័ន្ធពលកម្មទីក្រុងហូជីមិញ) សម្រប សម្រួលជាមួយសហព័ន្ធពលកម្មទីក្រុង Thu Duc។
ពលករដែលចូលរួមកម្មវិធី ត្រូវបានផ្តល់អំណោយ ទឹកដោះគោ ការពិគ្រោះ យោបល់អំពីសុខភាព ការទិញបញ្ចុះតម្លៃ។ល។ វេជ្ជបណ្ឌិត Mai Thanh Viet អគ្គនាយករងនៃ Nutifood ដែលចូលរួមដើរដង្ហែនិងឧបត្ថម្ភកម្មវិធី បានចែករំលែកថា៖ “នេះគឺជាសកម្មភាពដ៏មានអត្ថន័យណាស់។ មនុស្សទាំងអស់បានចូលរួមយ៉ាង សកម្ម និងសប្បាយរីករាយ ហើយប្រការនេះអាចក្លាយទៅជាចលនាហាត់ប្រាណ ចលនាដើរដង្ហែសម្រាប់សមាជិកសហជីព ដើម្បីធ្វើយ៉ាងណាលើកកម្ពស់សុខភាព របស់ពលករនិយាយដោយឡែក និងប្រជាពលរដ្ឋទូទាំងប្រទេសនិយាយរួម”។
គណៈកម្មការរៀបចំបានទទួលប្រាក់ជិត ៣ ពាន់លានដុង (ប្រហែល ១២៩ ពាន់ដុល្លារអាមេរិក) ដើម្បីថែទាំសមាជិកសហជីព និងពលករដែលជួបការលំបាក; ទន្ទឹមនឹងនោះក៏ផ្តល់អាហារូបករណ៍ដល់កូនៗរបស់ពលករដែលជួបការលំបាក ផងដែរ៕