មនុស្ស​ជិត​៥០​នាក់​បានស្លាប់​និង​​រង​របួស​ក្នុង​ការ​បំផ្ទុះ​នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន

(VOVWORLD) - ប៉ូលីសអាហ្វហ្គានីស្ថានបានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ១៩  នាក់បានស្លាប់ និង ២៩ នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាត ទៅលើវិទ្យាស្ថានអប់រំមួយនៅក្នុងរដ្ឋធានីកាប៊ុល កាលពីព្រឹកថ្ងៃទី ៣០ ខែកញ្ញា។
មនុស្ស​ជិត​៥០​នាក់​បានស្លាប់​និង​​រង​របួស​ក្នុង​ការ​បំផ្ទុះ​នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន - ảnh 1ចនរងគ្រោះម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។ (ប្រភព៖brecorder)

យោងតាមអ្នកនាំពាក្យប៉ូលីសរដ្ឋធានីកាប៊ុល លោក Khalid Zadran ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលសិស្សានុសិស្សកំពុងរៀបចំដើម្បីចូលរួមការប្រឡងនៅឯវិទ្យាស្ថានអប់រំ Kaj ស្ថិតនៅតំបន់ Dasht-e-Barchi ជាទីកន្លែងដែលសហគមន៍ Shiite Hazara ភាគច្រើនរស់នៅ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Abdul Nafy Takor បានឲ្យដឹងថា កម្លាំងសន្តិសុខមានវត្តមាននៅកន្លែងកើតហេតុហើយ។ សហគមន៍ Shiite Hazara ត្រូវបានអង្គការ "រដ្ឋអ៊ីស្លាម" ស្វ័យប្រកាស (IS)  កំណត់គោលដៅវាយប្រហារជាប្រចាំ។ ការវាយប្រហារជាច្រើនបានកើតឡើងនៅក្នុងតំបន់នេះ សំដៅទៅលើកុមារ ស្ត្រី និងសាលារៀន។ កាលពីឆ្នាំមុន មានមនុស្សយ៉ាងតិច ៨៥នាក់បានស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ