មនុស្សជិត៨ពាន់នាក់ធ្វើព្យុះហយាត្រាគាំទ្រជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ
|
មនុស្សជិត៨ពាន់នាក់ធ្វើព្យុះហយាត្រាគាំទ្រជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ (VNP) |
Vovworld-នាព្រឹកថ្ងៃទី២សីហា មនុស្សជិត៨ពាន់នាក់បានហែក្បួនធ្វើ
ព្យុះហយាត្រាដើម្បីជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំនៅទីក្រុង
ហូជីមិញសំដៅជួយជ្រោមជ្រែងទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលព័ណ៌
លឿងទុំវៀតណាមទី១០សីហា។ ថ្លែងមតិនៅពិធីនេះ ឧត្តមសេនីយ៍ឯក Nguyen
Van Rinh ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ/Dioxin
វៀតណាមបានសង្កត់ធ្ងន់ថា សកម្មភាពនេះរួមចំណែកលើកកំពស់ការយល់ដឹង
របស់សហគមន៍សង្គមអំពីសោកនាដកម្មជាតិគីមីព័ណ៌លឿងទុំនៅវៀតណាម។
ការធ្វើព្យុះហយាត្រានេះបង្ហាញពីការគាំទ្រយ៉ាងខ្លាំងក្លារបស់ប្រជាជនវៀតណាម
ដែលកំពុងប្តឹងក្រុមហ៊ុនគីមីអាមេរិកដែលបានផលិតនិងផ្គត់ផ្គង់ជាតិគិមីពុលសំរាប់
កងទ័ពអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាម៕